អង់គ្លេសប្រកាសថ្ងៃប្រើប្រាស់វ៉ាក់សាំង Oxford-AstraZeneca
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អង់គ្លេសប្រកាសថ្ងៃប្រើប្រាស់វ៉ាក់សាំង Oxford-AstraZeneca

Published

on

វ៉ាក់សាំងកូវីដរបស់សាកលវិទ្យាល័យ Oxford ត្រូវបានគេរាយការណ៍ថានឹងរៀបចំឡើងដើម្បីចាក់នៅទូទាំងប្រទេសនៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២១ ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេសបានកំណត់ទិសដៅនៃការចាក់វ៉ាក់សាំងចំនួន ២ លានដូសដោយប្រើវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford ឬក្រុមហ៊ុនអាមេរិក Pfizer ក្នុងរយៈពេលមួយសប្តាហ៍ ។

វ៉ាក់សាំង Oxford-AstraZeneca ត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តដោយនិយតករក្នុងរយៈពេលប៉ុន្មានថ្ងៃដោយបើកផ្លូវសម្រាប់មជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំៗដូចជានៅស្តាតកីឡា និងកន្លែងសន្និសីទជាដើមនៅខែក្រោយ ។

យោងតាមសារព័ត៌មាន The Sun Telegraph បានរាយការណ៍ថា វ៉ាក់សាំង Oxford-AstraZeneca ជាច្រើនលានដូសត្រូវបានផលិត និងត្រៀមដាក់ប្រើប្រាស់ ខណៈរដ្ឋាភិបាលបានបញ្ជាទិញ ១០០ លានដូស ហើយត្រូវបានរំពឹងថានឹងចាប់ផ្តើមចាក់នៅខែមីនា ។

វ៉ាក់សាំង Oxford-AstraZeneca មានលក្ខណៈសាមញ្ញជាងវ៉ាក់សាំង Pfizer សម្រាប់ការចែកចាយក្នុងបរិមាណច្រើន ពីព្រោះវាងាយស្រួលក្នុងការស្តុកផ្ទុក និងប្រើប្រាស់ ។ មិនដូចវ៉ាក់សាំង Pfizer តម្រូវឲ្យស្តុកទុកក្នុងទូទឹកកកក្រោមសីតុណ្ហភាព -៧០ អង្សាសេ វ៉ាក់សាំង Oxford-AstraZeneca អាចដាក់ក្នុងទូទឹកកកធម្មតាបាន ។

ទន្ទឹមនោះនៅថ្ងៃបុណ្យណូអែលរដ្ឋាភិបាលបាននិយាយថា ប្រជាជនចំនួន ៦១៦,៩៣៣ នាក់នៅចក្រភពអង់គ្លេសត្រូវបានចាក់វ៉ាក់សាំងដូសដំបូង ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសអង់គ្លេសមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២,២៥៦,០០៥ ករណី និងមានអ្នកស្លាប់ចំនួន ៧០,៤០៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវន្ត

ប្រភព ៖ Mirror

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services