Connect with us

ព័ត៌មានអន្ដរជាតិ

ការវាយប្រហារដោយកាំបិតនៅភាគឦសាន ប្រទេសចិន ស្លាប់មនុស្ស ៧ នាក់

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ៧ នាក់បានស្លាប់ និង ៧ នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយកាំបិតនៅភាគឦសាននៃប្រទេសចិន ។

ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅខាងក្រៅកន្លែងស្ទីមសូណាមួយកន្លែងនៅក្នុងទីក្រុង Kaiyuan នៃខេត្ត Liaoning ។ ចំណែកជនសង្ស័យដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយកំណត់ឈ្មោះរបស់គាត់ថា Yang ត្រូវបានចាប់ខ្លួន ខណៈដែលមូលហេតុនៃការវាយប្រហារនេះនៅមិនទាន់ដឹងនៅឡើយទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ប្រទេសចិនបានរឹតត្បិតការលក់ និងកាន់កាប់អាវុធ ហើយការវាយប្រហារជាទូទៅត្រូវបានធ្វើឡើងដោយកាំបិត ឬគ្រឿងផ្ទុះកែច្នៃ ។ ជនល្មើសនៃការវាយប្រហារស្រដៀងគ្នាកាលពីមុនៗត្រូវបានគេពិពណ៌នាថាភាគច្រើនមានជំងឺផ្លូវចិត្ត ឬចងគំនុំបង្កជម្លោះប្រឆាំងនឹងសង្គម ។

ចំណែកនៅក្នុងការវាយប្រហារកន្លងមកសន្តិសុខសាលាម្នាក់ដែលប្រដាប់ដោយកាំបិតបានចាក់មនុស្ស ៣៩ នាក់ឲ្យរងរបួសនៅសាលាមត្តេយ្យមួយកន្លែងនៅតំបន់ភាគខាងត្បូងនៃខេត្ត Guangxi កាលពីខែមិថុនាឆ្នាំនេះ ខណៈជនល្មើសត្រូវបានកាត់ទោសប្រហារជីវិត ។

ក្នុងឆ្នាំ ២០១៨ បុរសម្នាក់បានសម្លាប់មនុស្សម្នាក់ និងរបួស ១២ នាក់ក្នុងការវាយប្រហារដោយកាំបិតនៅឯផ្សារទំនើបមួយកន្លែងនៅទីក្រុងប៉េកាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ចិនផ្អាកដឹកជញ្ជូនវ៉ាក់សាំងកូវីដទៅទួរគី ក្រោយមានករណីឆ្លងនៅការិយាល័យគយក្រុងប៉េកាំង

ចុចអាន ៖ លោក ពូទីន នឹងចាក់វ៉ាក់សាំងកូវីដ Sputnik V

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម