ព័ត៌មានអន្ដរជាតិ
បាងកក បិទសាលារៀន និងសាកលវិទ្យាល័យមួយចំនួន ដោយសារទឹកជំនន់ (មានវីដេអូ)
សាលារៀន និងសាកលវិទ្យាល័យមួយចំនួនក្នុងទីក្រុងបាងកក និងជាយក្រុង ត្រូវបានបិទកាលពីថ្ងៃពុធទី០៧ខែកញ្ញា ដោយសារទឹកជំនន់យ៉ាងខ្លាំង ជន់លិចតំបន់ជាច្រើននៃរាជធានី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងពេញមួយយប់។

សាលាពិសោធន៍របស់សាកលវិទ្យាល័យ Kasetsart បានចេញសេចក្តីជូនដំណឹងនៅលើគេហទំព័ររបស់ខ្លួនថា តំបន់ជុំវិញសកលវិទ្យាល័យ និងសាលារៀន ត្រូវទឹកជន់លិច ដែលធ្វើឲ្យសិស្សនិស្សិតពិបាកចូលរៀនដោយផ្ទាល់ ដូច្នេះហើយ គណៈគ្រប់គ្រងសាលា បានសម្រេច ផ្អាកថ្នាក់រៀននៅនឹងកន្លែង ហើយប្រើការរៀនតាមអនឡាញជំនួសវិញ។
កាលពីព្រឹកថ្ងៃពុធ នាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ទីក្រុងបាងកក និងខេត្តជុំវិញរបស់ខ្លួន, តំបន់ភាគខាងកើត និងឆ្នេរភាគនិរតីនៃប្រទេសថៃ នឹងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង ដែលគ្របដណ្តប់ ៨០% នៃតំបន់ទាំងនោះ។ ស្ថានភាពស្រដៀងគ្នានេះ ក៏ត្រូវបានព្យាករណ៍សម្រាប់តំបន់ភាគខាងជើង និងភាគឦសានផងដែរ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវទឹកធម្មជាតិ និងតាមជើងភ្នំ ត្រូវបានគេណែនាំឲ្យត្រៀមខ្លួន ប្រយ័ត្នទឹកហូរជន់ និងជំនន់ទឹកភ្លៀង។
នៅទីក្រុងបាងកក អ្នកធ្វើដំណើរតាមរថយន្តក្រុងជាច្រើន ត្រូវជាប់គាំងនៅពេលយប់ ដោយសារកង្វះការដឹកជញ្ជូនសាធារណៈ ខណៈតាក់ស៊ី ក៏ត្រូវជាប់គាំងផងដែរដោយសារទឹកជំនន់។

ឡានទាហាន ត្រូវបានដាក់ពង្រាយនៅតាមតំបន់ដែលមានទឹកជំនន់ខ្លាំង ដើម្បីផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃដល់អ្នកធ្វើដំណើរ។
នៅផ្លូវ Chaengwattana, តំបន់ខ្លះត្រូវទឹកលិច កន្លះម៉ែត្រដោយសារភ្លៀងធ្លាក់ខ្លាំង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


