Connect with us

ព័ត៌មានអន្ដរជាតិ

មិនធូរស្បើយទេ! ថ្ងៃនេះ ថៃរកឃើញករណីឆ្លងកូវីដចំនួន ១៤៤ ករណី បន្ថែមទៀត

បានផុស

នៅ

នៅថ្ងៃចន្ទនេះរដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៤៤ ករណីក្នុងនោះ ១១៥ ករណីជាការឆ្លងក្នុងស្រុក ១៤ ករណីជាពលករចំណាកស្រុក និង ១៥ ករណីជាអ្នកធ្វើចត្តាឡីស័កមកពីប្រទេសស្វីស ហុល្លង់ នេប៉ាល់ សហរដ្ឋអាមេរិក ឥណ្ឌា អាល្លឺម៉ង់ អង់គ្លេស ដាណឺម៉ាក និងទួរគី ។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បាននិយាយថា ការឆ្លងក្នុងស្រុកភាគច្រើនទាក់ទងនឹងការផ្ទុះឡើងនៅខេត្ត សាមុតសាខុន ខណៈករណីផ្សេងទៀតត្រូវបានគេរាយការណ៍មកពីទីក្រុងបាងកក (១០ ករណី), ខេត្ត Sukhothai (១ ករណី), ខេត្ត Pathum Thani (២ ករណី), ខេត្ត Nonthaburi (២ ករណី), ខេត្ត Nakhon Nayok (២ ករណី), ខេត្ត Nakhon Pathom (១៧ ករណី), ខេត្ត Samut Sakhon (១ ករណី), ខេត្ត Samut Prakan (៥ ករណី) និងខេត្ត Lop Buri (១ ករណី) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះករណីផ្ទុះខ្លាំងមួយទៀតពាក់ព័ន្ធនឹងវង់ល្បែងខុសច្បាប់ក្នុងខេត្ត Rayong ខណៈដែលពីថ្ងៃទី១៥ ដល់ថ្ងៃទី ២៧ ខែធ្នូ ការផ្ទុះនៃជំងឺកូវីដ ១៩ ក្នុងប្រទេសថៃបានរីករាលដាលដល់ខេត្តចំនួន ៤៣ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦,២៨៥ ករណី និងមានអ្នកស្លាប់ចំនួន ៦០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ ទទួលស្គាល់ថា ស្ថានភាពកូវីដពេលនេះ ធ្ងន់ធ្ងរមែនទែន

ចុចអាន ៖ ផ្ទុះកូវីដក្នុងវង់ល្បែងនៅខេត្តមួយរបស់ថៃ ឆ្លងមនុស្សរាប់សិននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម