Connect with us

ព័ត៌មានអន្ដរជាតិ

ថៃបន្តរកឃើញ​អ្នក​ឆ្លង​កូវីដ ១៤៤នាក់នៅរសៀលនេះ

បានផុស

នៅ

មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពកូវីដ ១៩ របស់ប្រទេសថៃ CCSA នៅរសៀល​ថ្ងៃ​ច័ន្ទនេះ បានបញ្ជាក់ថា ប្រទេស​ខ្លួន​បន្ត​រកឃើញ​ករណី​ឆ្លង​កូវីដ ១៩ ថ្មីសរុប ១៤៤នាក់​បន្ថែម​ទៀត ដោយ​ខេត្ត​កំពុង​មាន​ការ​រាតត្បាត គឺ​កើត​ដល់ ៤៣ ខេត្ត/ក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​ថ្មី​នេះ ធ្វើ​ឡើង​ក្រោយ CCSA កាល​ពី​ព្រឹក​មិញ បាន​​ទទួល​ស្គាល់​ថា ស្ថានភាព​រាតត្បាត​ជំងឺកូវីដ ១៩ ទូទាំង​ប្រទេស​ គឺ​ធ្ងន់ធ្ងរ​ជាង​រលក​រាតត្បាត​ទី១ ទៅទៀត ក្រោយ​ការ​ផ្ទុះ​នៅ​ផ្សារ​បង្គារ ក្នុង​ខេត្ត​សាមុត សាខន។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំ​ពាក្យ CCSA បាននិយាយថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី ១៤៤នាក់ មាន ១១៥នាក់ ជា​ពលរដ្ឋ​ក្នុង​សហគមន៍ ១៤នាក់ជាពលករចំណាកស្រុក និង ១៥នាក់​ផ្សេង​ទៀត សុទ្ធ​ជា​អ្នក​ស្ថិតក្នុង​កន្លែង​ធ្វើ​ចត្តាឡីស័ក ក្រោយ​ត្រឡប់ពីបរទេស។

កាល​ពី​ថ្ងៃ​អាទិត្យ មនុស្ស​ ១២១នាក់ បាន​ឆ្លង​កូវីដ ១៩ ក្នុងនោះ ៩៤នាក់ ជាឆ្លង​ក្នុង​សហគមន៍ នាំ កើនជិត ២០០០នាក់ ត្រឹម​ប៉ុន្មាន​ថ្ងៃ​ បើ​ធៀបទៅ​និងតួលេខ​ឆ្លងមុន​ផ្ទុះ​ការរាតត្បាតនៅសាមុត សាខន ដែល​មាន​ត្រឹម ៤៣៣១នាក់ ខណៈ​តួលេខ​ឆ្លង​សរុប​ចុងក្រោយបំផុត ថៃមាន​រកឃើញដល់​ទៅ ៦២៨៥នាក់។

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម