ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរ (មានវីដេអូ)
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យ ការបាញ់បង្ហោះមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួនពីរគ្រាប់ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រាយការណ៍ថា ជាការសាកល្បងដើម្បីបញ្ជាក់ពីភាពជឿជាក់ និងប្រតិបត្តិការនៃអាវុធនុយក្លេអ៊ែរដែលដាក់ពង្រាយដល់អង្គភាពយោធា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋគឺទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ការបាញ់សាកល្បងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធទី១២ខែតុលា ហើយមានគោលបំណងបង្កើនប្រសិទ្ធភាពប្រយុទ្ធ និងកម្លាំងរបស់មីស៊ីល ដែលដាក់ពង្រាយទៅកាន់កងទ័ពប្រជាជនកូរ៉េសម្រាប់ប្រតិបត្តិការនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ។
ការធ្វើតេស្តនេះ ក៏បញ្ជាក់អំពីតួនាទីនៃអាវុធនុយក្លេអ៊ែរផងដែរ ហើយបញ្ជាក់ថា ឥឡូវនេះវាដំណើរការហើយ។
យោងតាមមេដឹកនាំគីម ជុងអ៊ុន, ប្រទេសនេះគួរតែបន្តពង្រីកប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ ដើម្បីដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវវិបត្តិយោធា និងវិបត្តិសង្គ្រាមដ៏សំខាន់គ្រប់ពេលវេលា។

KCNA រាយការណ៍ថា មីស៊ីលពីរគ្រាប់ដែលបាញ់សាកល្បងកាលពីថ្ងៃពុធ គឺបានហោះក្នុងរយៈពេល ១០ ២៣៤ វិនាទីហើយបាញ់យ៉ាងច្បាស់ចំគោលដៅ នៅចម្ងាយ២០០០គីឡូម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ភ្លាមៗទេថាតើការបាញ់បង្ហោះនេះ ត្រូវចាប់សញ្ញាបានដោយអាជ្ញាធរនៅកូរ៉េខាងត្បូង ជប៉ុន ឬសហរដ្ឋអាមេរិក ដែលតែងតែតាមដាន និងបញ្ចេញព័ត៌មានអំពីសកម្មភាពអាវុធរបស់កូរ៉េខាងជើង ដែរឬក៏អត់។

កូរ៉េខាងជើង បានសាកល្បងមីស៊ីលបែបយុទ្ធសាស្ត្រលើកដំបូងក្នុងខែកញ្ញា ឆ្នាំ២០២១ ដែលក្រុមអ្នកវិភាគមើលឃើញនៅពេលនោះថា អាចជាអាវុធមានសមត្ថភាពនុយក្លេអ៊ែរទី១ របស់ប្រទេសនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក គីម បានដឹកនាំសមយុទ្ធនុយក្លេអ៊ែរ សំដៅលើប្រទេសកូរ៉េខាងត្បូង ដើម្បីជាការតវ៉ាចំពោះសមយុទ្ធកងទ័ពជើងទឹករួមគ្នានាពេលថ្មីៗនេះ របស់កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ កូរ៉េខាងជើង បញ្ជាក់ច្បាស់ៗ ពាក់ព័ន្ធការបាញ់មីស៊ីលឥតល្ហែ នាពេលថ្មីៗនេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


