Connect with us

ព័ត៌មានអន្ដរជាតិ

ពិធីអបអរឆ្នាំថ្មីទូទាំងពិភពលោកធ្វើឡើងយ៉ាងសោះកក្រោះបំផុតមិនធ្លាប់មាន

បានផុស

នៅ

វិធានការរឹតត្បិតត្រូវបានដាក់អំឡុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនៅជុំវិញពិភពលោកខណៈប្រទេសជាច្រើនព្យាយាមទប់ស្កាត់ការកើនឡើងករណីឆ្លងជំងឺកូវីដ១៩។

ការបាញ់កាំជ្រួចនិងការជួបជុំសាធារណៈផ្សេងទៀតត្រូវបានលុបចោលចាប់ពីទីក្រុងស៊ីដនីទៅដល់ញូវយ៉ក។

ពិធីបុណ្យនេះមានភាពសោះកក្រោះខ្លាំងនៅក្នុងទ្វីបអ៊ឺរ៉ុបចំពេលមានការភ័យខ្លាចជំងឺនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសបារាំងបានដាក់ពង្រាយប៉ូលិសចំនួន១០០,០០០នាក់ដើម្បីបំបែកពិធីជប់លៀងឆ្លងឆ្នាំសកលនិងដាក់បម្រាមគោចរពេលយប់។

រង្គសាល ភោជនីយដ្ឋាននិងកន្លែងទាក់ទាញវប្បធម៌នៅតែបន្តបិទក្នុងពេលចូលឆ្នាំថ្មី។

នៅប្រទេសអង់គ្លេស លោកនាយករដ្ឋមន្រ្តី Boris Johnson បានជំរុញឲ្យប្រជាជនគោរពច្បាប់។ ប្រជាជនត្រូវចៀសវាងការជួបជុំធំៗ។

អៀរឡង់បានដាក់វិធានការតឹងរ៉ឹងកម្រិតខ្ពស់បំផុតរបស់ខ្លួនដោយហាមឃាត់រាល់ដំណើរសួរសុខទុក្ខក្រុមគ្រួសារ បិទរាល់ការធ្វើដំណើរដែលមិនចាំបាច់និងលក់រាយទាំងអស់។

បច្ចុប្បន្ន ប្រទេសអាល្លឺម៉ង់ស្ថិតក្នុងការបិទរហូតដល់ថ្ងៃទី១០ខែមករា។ រដ្ឋាភិបាលបានហាមឃាត់ការលក់កាំជ្រួចនិងដាក់កម្រិតយ៉ាងតឹងរ៉ឹងទៅលើចំនួនមនុស្សដែលអាចប្រមូលផ្តុំគ្នានៅទីសាធារណៈ។

នៅប្រទេសអ៊ីតាលី បម្រាមគោចរម៉ោង២២:០០ត្រូវបានដាក់ហើយបារ ភោជនីយដ្ឋាននិងហាងភាគច្រើនត្រូវបានបិទ។

ប្រទេសហូឡង់ក៏ស្ថិតនៅក្រោមការបិទផងដែរ ដែលត្រូវបានកំណត់រហូតដល់ថ្ងៃទី១៩ខែមករា។ ការរាប់ថយក្រោយបានធ្វើឡើងដោយបិទទ្វារក្នុងកីឡដ្ឋានបាល់ទាត់មួយនៅទីក្រុង Amsterdam។

ប្រទេស ទួរគីបានចាប់ផ្តើមការបិទរយៈពេលបួនថ្ងៃ។

ក្រុមមន្រ្តីបានដាក់កម្រិតលើពិធីបុណ្យនៅក្នុងរដ្ឋនិងទីក្រុងជាច្រើន។ នៅទីក្រុងញូវយ៉ក Times Square Ball ត្រូវបានទម្លាក់ចុះក្នុងអំឡុងពេលរាប់ថយក្រោយរហូតដល់ពាក់កណ្តាលអធ្រាត្រប៉ុន្តែតំបន់នោះនឹងមិនត្រូវបានបើកជាសាធារណៈឡើយ។

ការបាញ់កាំជ្រួចត្រូវបានលុបចោលនៅតាមទីក្រុងនានារួមមានទាំង San Francisco និង Las Vegas ផងដែរ។

ប្រទេសមួយក្នុងចំណោមប្រជាជាតិដំបូងដែលបានចូលឆ្នាំថ្មីគឺអូស្ត្រាលី។ ការបាញ់កាំជ្រួចនៅទីក្រុងស៊ីដនីបានដំណើរការទៅមុខប៉ុន្តែហ្វូងមនុស្សមិនត្រូវបានអនុញ្ញាតឲ្យប្រមូលផ្តុំនៅលើកំពង់ផែទីក្រុងដើម្បីទស្សនាទេ។

នៅប្រទេសចិន ការបញ្ចាំងពន្លឺឆ្នាំថ្មីប្រចាំឆ្នាំនៅរដ្ឋធានីប៉េកាំងត្រូវបានផ្អាក។ ពិធីអបអរសាទរត្រូវបានកាត់បន្ថយនៅតាមទីក្រុងនានាទូទាំងប្រទេស។ ប៉ុន្តែនៅ Wuhan ដែលជាកន្លែងរោគរាតត្បាតត្រូវបានគេគិតថាកើតចេញ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងដើម្បីអបអរនៅពេលប៉េងប៉ោងត្រូវបានបង្ហោះទៅលើអាកាស។

ប្រទេសជប៉ុនបានលុបចោលព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីមួយដែលព្រះចៅអធិរាជ Naruhito និងសមាជិកគ្រួសារអធិរាជដទៃទៀតត្រូវស្វាគមន៍ប្រជាជន។

នៅប្រទេសឥណ្ឌា ទីក្រុងដេលីនិងទីក្រុងជាច្រើនទៀតបានដាក់បម្រាមគោចរពេលយប់និងការរឹតត្បិតផ្សេងៗដើម្បីរារាំងការជួបជុំនៅឆ្នាំថ្មី។

ទោះបីជាយ៉ាងណាក៏ដោយ នៅប្រទេសណូវែលហ្សេឡង់ ការប្រារព្ធពិធីចូលឆ្នាំថ្មីត្រូវបានធ្វើឡើងជាធម្មតា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម