Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានចាត់វិធានការក្តៅបើអង់គ្លេសបញ្ជូននាវាដឹកយន្តហោះចូលសមុទ្រចិនខាងត្បូង

បានផុស

នៅ

ប្រទេសចិនបានព្រមានអង់គ្លេសនិងមហាអំណាចលោកខាងលិចដទៃទៀតប្រឆាំងនឹងការបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូងដោយនិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះបានកើតឡើងស្របពេលនាវាដឹកយន្តហោះថ្មីបំផុតរបស់ចក្រភពអង់គ្លេស HMS Queen Elizabeth គ្រោងនឹងត្រូវដាក់ពង្រាយទៅកាន់តំបន់នេះក្នុងរយៈពេលប៉ុន្មានខែខាងមុខដែលជាផ្នែកមួយនៃបេសកកម្មប្រតិបត្តិការលើកដំបូងរបស់ខ្លួន។

យោងតាមសារព័ត៌មាន Kyodo បានផ្សាយថា នាវានេះត្រូវបានគេរំពឹងថានឹងចូលរួមជាមួយកងនាវាចរអាមេរិកនិងជប៉ុននៅក្បែរកោះ Ryukyu របស់ជប៉ុនក្នុងពេលឆាប់ៗនៅដើមឆ្នាំ២០២១នេះ។

ក្នុងសន្និសីទសារព័ត៌មានប្រចាំខែនៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Tan Kefei ត្រូវបានគេសាកសួរអំពីផែនការនេះ។

លោកនិយាយថា “ភាគីចិនជឿជាក់ថា សមុទ្រចិនខាងត្បូងមិនគួរក្លាយជាសមុទ្រនៃការប្រកួតប្រជែងអំណាចដែលត្រួតត្រាដោយអាវុធនិងនាវាចម្បាំងឡើយ”។

លោកបានបន្ថែមថា “ប្រភពជាក់ស្តែងនៃការធ្វើទំនើបកម្មយោធាក្នុងសមុទ្រចិនខាងត្បូងគឺមកពីប្រទេសនៅខាងក្រៅតំបន់នេះដែលបញ្ជូននាវាចម្បាំងរបស់ពួកគេមកពីចម្ងាយរាប់ពាន់គីឡូម៉ែត្រដើម្បីបង្ហាញសាច់ដុំ”។

លោកបន្តថា “យោធាចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាព សន្តិសុខនិងការអភិវឌ្ឍក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង”។

គួរបញ្ជាក់ថា រដ្ឋនានារួមមានចិន តៃវ៉ាន់ ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងវៀតណាមបានទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង។

ពាណិជ្ជកម្មពិភពលោកតម្លៃ៣.៤លានដុល្លារបានឆ្លងកាត់សមុទ្រនេះជារៀងរាល់ឆ្នាំពោលគឺស្មើនឹងប្រមាណ១ភាគ៣នៃពាណិជ្ជកម្មតាមសមុទ្រទូទាំងពិភពលោក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ ចិនបញ្ចូននាវាដឹកយន្តហោះ ទៅសមុទ្រចិនខាងត្បូង

ចុចអាន៖ ទ័ពជើងទឹករុស្ស៊ីនឹងចូលរួមក្នុងសមយុទ្ធលើកទី ១ ជាមួយនាវាអង្គការណាតូក្នុងរយៈពេលមួយទសវត្សរ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម