Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីបញ្ចេញតួលេខប្រជាជនដែលបានចាក់វ៉ាក់សាំងកូវីដ Sputnik V

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រជាជនជាង ៨០០,០០០ នាក់នៅក្នុងប្រទេសរុស្ស៊ីត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយផ្តល់ព័ត៌មានលម្អិតអំពីវ៉ាក់សាំង Sputnik V នៅខេត្ត Tver លោក Mikhail Murashko រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយថា យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅតែបន្តកើតមាននៅក្នុងប្រទេស ។

ប្រទេសរុស្ស៊ីបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ ហើយវ៉ាក់សាំងជាង ១.៥ លានដូសត្រូវបានបញ្ជូនទៅផ្នែកផ្សេងៗនៃប្រទេស ។

កាលពីថ្ងៃទី ២ ខែធ្នូប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យចាប់ផ្តើមការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយដំណើរការចាក់វ៉ាក់សាំងដែលត្រូវបានចូលរួមជាលើកដំបូងដោយប្រជាពលរដ្ឋដែលមានអាយុពី ១៨ ទៅ ៦០ ឆ្នាំបានចាប់ផ្តើមនៅថ្ងៃទី ៥ ខែធ្នូនៅទីក្រុងម៉ូស្គូ និងតំបន់ផ្សេងទៀតនៅថ្ងៃទី ១៥ ខែធ្នូ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសរុស្ស៊ីមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣,២១២,៦៣៧ ករណី និងមានអ្នកស្លាប់ចំនួន ៥៨,០០២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម