ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីល រំលងប្រទេសជប៉ុន បង្កឲ្យមានការប្រកាសអាសន្ន
ប្រទេសកូរ៉េខាងជើង បានបាញ់នូវអ្វីដែលគេមើលឃើញថាជាមីស៊ីលរយៈចម្ងាយឆ្ងាយមួយគ្រាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ខែវិច្ឆិកានេះ ជាហេតុជំរុញឲ្យមានការប្រកាសអាសន្នដ៏កម្រ ពីប្រព័ន្ធព្រមានគ្រាអាសន្ន J-Alert របស់ប្រទេសជប៉ុន ដែលគ្របដណ្តប់លើខេត្ត Niigata, Yamagata និង Miyagi។

មីស៊ីលនេះ បានហោះរំលងប្រទេសជប៉ុន ហើយឆ្មាំសមុទ្រជប៉ុននិយាយថា វាបានធ្លាក់នៅកន្លែងមួយ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅម៉ោងប្រហែល ៨ និង ១០ នាទីព្រឹក (ម៉ោងនៅ ជប៉ុន)។
ប្រព័ន្ធ J-Alert បានព្រមានប្រជាជនក្នុងខេត្តដែលប៉ះពាល់ ឲ្យរត់រកកន្លែងសុវត្ថិភាព ឬនៅក្រោមដី ហើយរដ្ឋាភិបាលបានស្នើឲ្យប្រជាពលរដ្ឋ តាមដានរាល់វត្ថុសង្ស័យ។

គួរបញ្ជាក់ថា ការបាញ់បង្ហោះនៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើឡើងបន្ទាប់ពីការបាញ់បង្ហោះ មិនធ្លាប់មានពីមុនមកកាលពីថ្ងៃពុធ រួមទាំងការបាញ់មីស៊ីលដែលធ្លាក់នៅជិតដែនទឹកកូរ៉េខាងត្បូងផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ JT
ចុចអាន៖ ក្តៅគគុក! កូរ៉េទាំង២ បាញ់មីស៊ីលដាក់គ្នា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


