Connect with us

ព័ត៌មានអន្ដរជាតិ

តើ Jack Ma កំពុងនៅឯណា? ពេលនេះ ក្រុមហ៊ុន Alibaba ចេញមុខបញ្ជាក់

បានផុស

នៅ

មហាសេដ្ឋីចិនលោក Jack Ma មិនមែនបាត់ខ្លួនទេហើយលោកគ្រាន់តែមិនចង់ចេញមុខប៉ុណ្ណោះ។ នេះបើយោងតាមប្រភពនៅខាងក្នុងក្រុមហ៊ុន Alibaba ក្រោយពេលមានព័ត៌មានលេចឮថា លោកបានបាត់ខ្លួនបន្ទាប់ពីសុន្ទរកថាមួយស្តីពីកំណែទម្រង់សេដ្ឋកិច្ចនៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពនៅខាងក្នុងក្រុមហ៊ុនបានប្រាប់ Fox Business ថា បច្ចុប្បន្នលោកកំពុងលាក់ខ្លួនប៉ុន្តែមិនមែនបាត់ខ្លួនឬត្រូវឃុំឃាំងនោះទេ។

នាមជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលទទួលបានជោគជ័យបំផុតនិងនិយាយឥតសំចៃមាត់របស់ប្រទេសចិន លោក Ma បានរិះគន់ខ្លាំងៗចំពោះនិយតករហិរញ្ញវត្ថុនិងធនាគាររបស់រដ្ឋនៅក្នុងសុន្ទរកថានៅទីក្រុងសៀងហៃកាលពីខែតុលា។

លោកបានអំពាវនាវឲ្យមានកំណែទម្រង់ប្រព័ន្ធមួយដែលបង្ក្រាបការច្នៃប្រឌិតអាជីវកម្មនិងបានប្រៀបធៀបបទបញ្ញត្តិធនាគារពិភពលោកទៅនឹង “ក្លឹបមនុស្សចាស់”។

លោក Ma និយាយកាលពីថ្ងៃទី២៤ខែតុលាក្នុងទីក្រុង សៀងហៃ ថា “ប្រព័ន្ធហិរញ្ញវត្ថុថ្ងៃនេះគឺជាកេរ្តិ៍ដំណែលនៃយុគសម័យឧស្សាហកម្ម។ យើងត្រូវតែបង្កើតថ្មីសម្រាប់យុវជននិងមនុស្សជំនាន់ក្រោយ។ យើងត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធបច្ចុប្បន្ន”។

សុន្ទរកថានេះបានធ្វើឲ្យរដ្ឋាភិបាលចិនខឹងសម្បាយ៉ាងខ្លាំងដោយចាត់ទុកការរិះគន់របស់លោក Ma ថាជាការវាយប្រហារទៅលើសិទ្ធិអំណាចរបស់គណបក្សកុម្មុយនិស្តនិងនាំឲ្យមានការគៀបសង្កត់យ៉ាងខ្លាំងទៅលើសកម្មភាពអាជីវកម្មរបស់លោក Ma។

នៅខែវិច្ឆិកា មន្រ្តីក្នុងទីក្រុងប៉េកាំងបានស្តីបន្ទោសលោក Ma និងបានផ្អាកការដាក់លក់ភាគហ៊ុន ៣៧ពាន់លានដុល្លារពីក្រុមហ៊ុន Ant Group របស់លោកតាមបញ្ជាផ្ទាល់របស់លោកប្រធានាធិបតី Xi។

បន្ទាប់មក ពួកគេបានផ្តល់ដំបូន្មានដល់លោក Ma ឲ្យបន្តនៅក្នុងប្រទេសចិនមុនពេលចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងភាពផ្តាច់មុខលើក្រុមហ៊ុន Alibaba Group របស់លោក Ma នៅថ្ងៃបុណ្យណូអែល។ ទីក្រុងប៉េកាំងក៏បានបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group របស់លោក Ma កាត់បន្ថយប្រតិបត្តិការរបស់ខ្លួនផងដែរ។ បន្ទាប់មកលោក Ma ក៏បានបាត់ខ្លួនតែម្តង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ការបាត់ខ្លួនរបស់ Jack Ma កំពុងបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក

ចុចអាន៖ ភរិយាជេកម៉ា៖​ ស្វាមី​ខ្ញុំ​មិនមែន​ជា​បុរស​សង្ហា​ទេ ​ខ្ញុំ​​ស្រលាញ់​គាត់​ ព្រោះ​…

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម