Connect with us

ព័ត៌មានអន្ដរជាតិ

George W. Bush ប្រកាស​ចូល​រួម​ពិធី​ស្បថស្បែ​ឡើង​កាន់​តំណែង​របស់​ លោក Joe Biden

បានផុស

នៅ

អតីតប្រធានាធិបតីទី ៤៣ របស់អាមេរិក លោក George W. Bush នៅ​ថ្ងៃ​ពុធនេះ បាន​ប្រកាស​ជាផ្លូវការ នឹង​ចូល​រួម​ក្នុង​ពិធី​ផ្ទេរ​តំណែង​ប្រធានាធិបតី​សម្រាប់​លោក Joe Biden ដែល​យក​ឈ្នះ​ប្រធានាធិបតី Donald Trump ក្នុង​ការ​បោះ​ឆ្នោតអំឡុង​ខែ​វិច្ឆិកា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមលោក Freddy Ford ​អ្នក​នាំ​ពាក្យ​របស់​លោក Bush អតីតប្រធានាធិបតី​មក​ពី​បក្ស​សាធារណរដ្ឋ​រូប​នេះ មាន​គម្រោង​ចូល​រួម​ក្នុង​ពិធី​ផ្ទេរ​តំណែង​ប្រធានាធិបតី​ផ្លូវ​ការ ពី​លោក Trump ទៅ​ឲ្យ​លោក Biden ដែល​នឹង​ធ្វើ​ឡើង​នាថ្ងៃ ២០ មករាខាងមុខ។

លោក Freddy Ford បាន​និយាយថា អតីត​ប្រធានាធិបតី Bush និង​ភរិយា នឹង​ត្រឡប់​មក​កាន់​រដ្ឋធានីវ៉ាស៊ីងតោន ដើម្បី​ចូលរួមពិធី​ស្បថស្បែរ​ឡើង​កាន់​តំណែង​សម្រាប់​ប្រធានាធិបតីថ្មី Joe Biden និងអនុប្រធានាធិបតី Kamala Harris។

ការ​ប្រកាស​របស់​លោក Bush បាន​ធ្វើ​ឲ្យ​អ្នក​វិភាគ​យល់​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​វិវត្ត​ដ៏​ចម្រូង​ចម្រាស់ក្នុង​ការ​បោះ​ឆ្នោត​អាមេរិក​នាពេល​កន្លង​មក បើ​ទោះ​ជា​លោក Trump នៅ​តែ​ទាមទារ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ និង​ចាត់​ទុក​លទ្ធផល​បោះ​ឆ្នោត​មិន​ប្រក្រតី​ក្តី ប៉ុន្តែ​វត្តមាន​របស់លោក George W. Bush គឺ​បង្ហាញ​ពី​ការ​បង្រួបបង្រួម​ជាតិរវាង​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ ដើម្បី​ដោះ​ស្រាយ​វិបត្តិនយោបាយ​ក្នុង​ប្រទេស៕  

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣៩ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៥១ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៥៣ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម