Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​រឹតបន្តឹង​វិធានការ​កូវីដ​ជាថ្មី ក្រោយ​ករណី​ឆ្លង​ក្នុង​សហគមន៍​កាន់​តែ​កើន​ឡើង

បានផុស

នៅ

អាជ្ញាធរចិន បាន​ប្រកាស​រឹត​បន្តឹង​វិធានការ​ការពារ​ជំងឺកូវីដ ១៩ ជាថ្មី ក្រោយ​ករណី​ឆ្លង​ក្នុង​ប្រទេស កំពុង​កើន​ឡើង​ខ្លាំង​ជាថ្មី ពិសេស​ករណី​ឆ្លង​រាតត្បាត​ក្បែរ​រដ្ឋធានី​នយោបាយ​សំខាន់បំផុត​របស់​ខ្លួន គឺ​ទីក្រុង​ប៉េកាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ភាគ​ខាងជើង ឈាង​ខាងកើត​ខេត្តហឺប៉ី ដែល​ឡោម​​ព័ន្ធ​ជុំ​វិញ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​អង្គារ៍ម្សិល​មិញ បាន​ប្រកាស​អាសន្ន​បន្ទាន់ ក្រោយរកឃើញ​ករណី​ឆ្លង​រាតត្បាត​ក្នុង​សហគមន៍ជាច្រើន​មិន​ធ្លាប់មាន​ក្នុង​រយៈ​ពេល ៦ខែ ចុងក្រោយនេះ។  

យោងតាម​សេចក្តី​រាយការណ៍ ខេត្តហឺប៉ី កាល​ពី​ម្សិល​មិញ មាន​រកឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​សរុបដល់ទៅ ២០ករណី ស្របពេល​ករណី​នាំ​ចូល​នៅ​តែ​បន្តជារឿង​រាល់​ថ្ងៃ។

ដើម្បី​បញ្ចៀស​ហានិភ័យ​ធ្ងន់ធ្ងរ​ដូច​អ្វី​កើត​ឡើង​ក្នុង​ទីក្រុង​អ៊ូហាន អំឡុងចុងឆ្នាំ២០១៩ រដ្ឋាភិបាល​ចិន បាន​សម្រេច​រឹត​បន្តឹង​វិធានការ​គម្លាត​សង្គមជាថ្មី ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ ការ​បិទសាលារៀន និង​រឹតបន្តឹង​លើ​អ្នក​ដំណើរ​មក​ពី​គ្រប់​តំបន់ហានិភ័យ​ខ្ពស់​ឆ្លង​កូវីដ ១៩។ ក្រៅ​ពី​នេះ ចិនក៏​នឹង​ស៊ើប​អង្កេត​តាម​ដាន​លើ​គ្រប់​ទំនិញ​នាំ​ចូល​ទាំង​អស់ ដើម្បី​ប្រាកដ​ថា មិន​បាន​វីរុស​កូវីដ ១៩ តោង​មក​ជាប់​ទំនិញ​ទាំង​នោះ​ឡើយ។

គិត​មក​ទល់​នឹង​ពេល​នេះ ចិនមាន​រក​ឃើញ​ករណី​ឆ្លង​កូវីដសរុប ៨៧២១៥នាក់ ក្នុង​នោះ ៤៦៣៤នាក់​បាន​ស្លាប់ ស្របពេល​ករណី​ឆ្លង​សរុប​ជុំ​វិញ​ពិភពលោក ត្រូវ​គេ​រកឃើញ​កើន​ដល់ជិត ៨៧លាននាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃពុធនេះ និងស្លាប់សរុប ១ ៨៧៥ ៤៥១នាក់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម