Connect with us

ព័ត៌មានអន្ដរជាតិ

សង្ស័យជាការសងសឹកឲ្យលោក Soleimani យន្តហោះមួយគ្រឿងហោះលើអគារ Capitol របស់អាមេរិក

បានផុស

នៅ

ភ្នាក់ងារ FBI កំពុងស៊ើបអង្កេតការគំរាមកំហែងមួយទាក់ទងនឹងការហោះហើរយន្តហោះលើអគារ Capitol អាមេរិកនៅថ្ងៃពុធនេះ ហើយបានចាត់ទុកវាថាជាការសងសឹកចំពោះការធ្វើឃាតមេបញ្ជាការយោធាកំពូលអ៊ីរ៉ង់លោកឧត្តមសេនីយ៍ Qasem Soleimani ។

ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ដោយដកស្រង់ប្រភពជាច្រើនថា ការគំរាមកំហែងនេះមើលទៅមិនអាចជឿទុកចិត្តបានទេ ខណៈពេលដែលវាមិនទាន់ច្បាស់ថាតើអ្នកណាបានផ្ញើសារគំរាមកំហែងនោះផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះសារ “សងសឹក” ត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន CBS News ដែលបាននិយាយថា ខ្លួនបានទទួលកាសែតម៉ាញ៉េនៃការគំរាមកំហែងនេះ ។ សារនោះបាននិយាយថា “យើងកំពុងហោះហើរទៅអគារ Capitol នៅថ្ងៃពុធនេះ ។ លោក Soleimani នឹងត្រូវសងសឹក” ។

ប្រភពបានបន្ថែមទៀតថា អាជ្ញាធរមិនចាត់ទុកនោះថាជាការគំរាមកំហែងគួរឲ្យទុកចិត្តបានទេ ហើយវាត្រូវបានគេបង្ហាញថាជាការរំលោភលើប្រេកង់អាកាសចរណ៍ ។ ការរំលោភបំពានបែបនេះបង្កឲ្យមានការព្រួយបារម្ភ ព្រោះវាអាចប៉ះពាល់ដល់ការណែនាំដែលទទួលបានដោយអាកាសយានិក ។ យោងតាមឆានែលនោះបានឲ្យដឹងថា អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសត្រូវបានរំឭកឲ្យរាយការណ៍ជាបន្ទាន់នូវរាល់ការគំរាមកំហែង ឬការបង្វែរយន្តហោះចេញពីគន្លងហោះហើររបស់ខ្លួន ។

កាលពីថ្ងៃទី ៣ ខែមករា អ៊ីរ៉ង់បានចូលរួមមរណទុក្ខខួបមួយឆ្នាំនៃការស្លាប់របស់លោក Soleimani ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិកដែលបញ្ជាផ្ទាល់ដោយប្រធានាធិបតីអាមេរិក Donald Trump ។

ក្រោយមកមន្ត្រីអ៊ីរ៉ង់ក៏បានព្រមានម្តងហើយម្តងទៀតអំពីការវាយប្រហារសងសឹកវិញផងដែរ ។ កាលពីខែកញ្ញា មេបញ្ជាការឆ្មាំបដិវត្តអ៊ីរ៉ង់លោក Hossein Salami បាននិយាយនៅលើគេហទំព័ររបស់ឆ្មាំថា ក្រុងតេអេរ៉ង់នឹងសងសឹកសហរដ្ឋអាមេរិកចំពោះការសម្លាប់មេបញ្ជាការកំពូលរបស់ខ្លួនគឺឧត្តមសេនីយ Qasem Soleimani ដោយផ្តោតលើអ្នកដែលពាក់ព័ន្ធនៅក្នុងការសងសឹកនេះ ។

ព័ត៌មាននេះក៏កើតឡើងតែមួយថ្ងៃមុនពេលដែលសភាត្រូវបានគេរំពឹងថានឹងបញ្ជាក់លទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ និងពីរសប្តាហ៍មុនពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden គ្រោងនឹងស្បថឡើងកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ីរ៉ង់ ស្នើឲ្យប៉ូលិសអន្តរជាតិចាប់ខ្លួនលោក Trump និងមន្ត្រី៤៧នាក់ផ្សេងទៀត

ចុចអាន ៖ ឱសថការីអាមេរិកបំផ្លាញវ៉ាក់សាំងកូវីដរាប់រយដូស ព្រោះហេតុផលនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម