Connect with us

ព័ត៌មានអន្ដរជាតិ

តាមពិត នារីអូតែសដែលស្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយគ្រួសារស្តេចប្រដាល់ហ្វីលីពីន MANNY PACQUIAO

បានផុស

នៅ

ស្តេចប្រដាល់ហ្វីលីពីន MANNY PACQUIAO បានផ្តល់រង្វាន់ជាសាច់ប្រាក់ក្នុងការស្វែងរកអ្នកទទួលខុសត្រូវចំពោះការរំលោភនិងធ្វើឃាតនារីអូតែសដែលត្រូវបានគេរាយការណ៍ថាជាមិត្តភក្តិជិតស្និទ្ធរបស់គ្រួសារលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា Christine Angelica Dacera ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងអាងងូតទឹកនៃសណ្ឋាគារមួយក្នុងប្រទេសហ្វីលីពីនបន្ទាប់ពីពិធីជប់លៀងឆ្លងឆ្នាំថ្មី។

ស្តេចប្រដាល់ Pacquiao ដែលជាសមាជិកព្រឹទ្ធសភាហ្វីលីពីនជាប់ឆ្នោតបានប្រាប់ស្ថានីយ៍វិទ្យុ DZRH ថា លោកនឹងផ្តល់ប្រាក់ជាង៧,៥០០ផោន (១០,២៣៧ដុល្លារ) ចំពោះអ្នកណាដែលរកឃើញជនទទួលខុសត្រូវ។

លោកក៏បានបង្ហើបឲ្យដឹងផងដែរថា លោកបានជួប Christine ពីមុនហើយលោកបានស្គាល់ក្រុមគ្រួសាររបស់នាងផ្ទាល់ព្រោះគ្រួសារទាំងពីរមានទំនាក់ទំនងគ្នាជិតស្និទ្ធិ។

Christine បានចូលសណ្ឋាគារលំដាប់ផ្កាយ៤ City Garden Hotel ក្នុងទីក្រុង Makati នៃទីក្រុងម៉ានីលដើម្បីអបអរឆ្នាំថ្មីជាមួយមិត្តភក្តិ។

នារីអូតែសអាយុ២៣ឆ្នាំរូបនេះនៅជាមួយមិត្តរួមការងារជាច្រើននាក់ក្នុងពិធីជប់លៀងហើយម្នាក់ក្នុងចំណោមពួកគេឈ្មោះ Rommel Galida បានឃើញនាងដេកលក់នៅក្នុងបន្ទប់ទឹក។

លោក Galida និយាយថា គាត់បានយកភួយទៅដណ្តប់ឲ្យនាងមុនពេលវិលមកដេកវិញ។

នៅពេលគាត់ភ្ញាក់ម្តងទៀតនៅប៉ុន្មានម៉ោងក្រោយមក គាត់បានឃើញនាងសន្លប់ហើយស្លេកស្លាំង។

នាងត្រូវបានមិត្តភក្តិនិងបុគ្គលិកសណ្ឋាគារបញ្ជូនទៅមន្ទីរពេទ្យក្រុង Makati ប៉ុន្តែគ្រូពេទ្យបានប្រកាសថា នារីអូតែសរូបនេះបានស្លាប់នៅពេលមកដល់។

រហូតមកទល់ពេលនេះ ការស៊ើបអង្កេតនៅតែបន្ត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ នារីបម្រើការតាមយន្តហោះហ្វីលីពីនត្រូវមិត្តភ័ក្ដិជិត ១០ នាក់រំលោភបូករហូតដល់ស្លាប់

ចុចអាន៖ លទ្ធផលកោសល្យវិច័យលើនារីបម្រើការតាមយន្តហោះហ្វីលីពីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម