ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញផែនការសំខាន់ៗសម្រាប់ឆ្នាំ ២០២៣
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីនឹងយកចិត្តទុកដាក់ជាពិសេសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ពោលជាផែនការដ៏សំខាន់នៅឆ្នាំ ២០២៣ ។

លោក Shoigu បាននិយាយនៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ថា រុស្ស៊ីក៏នឹងធ្វើការដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងមីស៊ីលរបស់ខ្លួនផងដែរ ស្របពេលដែលសម្ភារៈបរិក្ខារនានាក៏កំពុងត្រូវបានសាងសង់ដើម្បីបំពាក់ប្រព័ន្ធមីស៊ីលថ្មី ។
ផែនការនេះកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានដាក់ទឹកដីដែលរុស្សីរឹបអូសបានក្នុងប្រទេសអ៊ុយក្រែន នៅក្រោមឆ័ត្រនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ដោយព្រមានថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីការពារ “បូរណភាពទឹកដី” របស់រុស្ស៊ី តាមគ្រប់មធ្យោបាយដែលមាន ខណៈសហរដ្ឋអាមេរិកក៏បានព្រមានរុស្ស៊ីវិញផងដែរ អំពីផលវិបាកនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រុស្ស៊ី និងសហរដ្ឋអាមេរិកគ្រោងនឹងជួបពិភាក្សាគ្នានៅទីក្រុង Cairo ក្នុងសប្តាហ៍នេះ ស្តីពីសន្ធិសញ្ញា New START ដើម្បីកំណត់ចំនួនក្បាលគ្រាប់ដែលអាចដាក់ពង្រាយបាន បន្ទាប់ពីរុស្ស៊ីត្រូវបានគេដឹងថា មានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេក្នុងពិភពលោក ដោយមានក្បាលគ្រាប់ជិត ៦,០០០ គ្រាប់ ។
ទោះជាយ៉ាងណា ទីក្រុងមូស្គូបានដកខ្លួនចេញនៅមុនថ្ងៃនៃកិច្ចប្រជុំនេះ ដោយចោទប្រកាន់សហរដ្ឋអាមេរិកពីអាកប្បកិរិយាបំពុលប្រឆាំងរុស្ស៊ី និងព្យាយាមរៀបចំសន្ធិសញ្ញានេះដើម្បីផលប្រយោជន៍របស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
ចុចអាន ៖ លោក ពូទីន ប្រាប់ទំហំទឹកប្រាក់ពីការលក់អាវុធទៅទីផ្សារពិភពលោកក្នុងឆ្នាំ ២០២២ នេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


