Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញគ្រាប់បែកដែលត្រៀមបំផ្ទុះអំឡុងកុបកម្មនៅវិមាន Capitol​ អាមេរិក

បានផុស

នៅ

គ្រាប់បែកច្នៃមួយគ្រាប់ត្រូវបានរកឃើញនៅឯអគារសភាសហរដ្ឋអាមេរិកអំឡុងពេលមានកុបកម្មក្នុងទីក្រុងវ៉ាស៊ីនតោន។

ដោយដកស្រង់សម្តីមន្ត្រីម្នាក់នៅគណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋ កាសែត New York Times បានរាយការណ៍ថា គ្រាប់បែកបំពង់ហើយត្រូវបានបំផ្លាញដោយជោគជ័យដោយក្រុមដោះគ្រាប់បែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតនេះបានរាយការណ៍ថា គ្រាប់បែកនេះត្រូវបានគេរកឃើញនៅទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋ (RMC) ក្នុងទីក្រុងវ៉ាស៊ីនតោនហើយមនុស្សក្នុងទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការជាតិគណបក្សប្រជាធិបតេយ្យ (DMC) ដែលនៅក្បែរនោះ ត្រូវបានជម្លៀសចេញ។

RNC និង DMC សុទ្ធតែមានទីស្នាក់ការកណ្តាលនៅតាមដងផ្លូវជិតវិមាន Capitol អាមេរិកដែលត្រូវបានវាយប្រហារដោយហ្វូងអ្នកគាំទ្រលោក Trump។ ពួកគេបានស្រែកតវ៉ាដោយគ្មានភស្តុតាងអំពីការលួចបន្លំសន្លឹកឆ្នោតកាលពីថ្ងៃពុធទី៦ខែមករា។

ទូរទស្សន៍ NBC បានរាយការណ៍ថា ឧបករណ៍នោះគឺពិតមែនហើយត្រូវបានបំផ្ទុះដោយក្រុមដោះគ្រាប់បែកប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។

គួរបញ្ជាក់ថា អ្នកគាំទ្រហិង្សារបស់លោកប្រធានាធិបតី Donald Trump បានសម្រុកចូលវិមាន Capitol ក្នុងទីក្រុងវ៉ាស៊ីនតោនខណៈសមាជិកសភាបានជួបគ្នាដើម្បីបញ្ជាក់ពីជ័យជម្នះនៃការបោះឆ្នោតរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden។

សម័យប្រជុំសភាត្រូវបានផ្អាកនិងបង្ខំឲ្យលើកទៅពេលក្រោយ។

មានរបាយការណ៍អំពីការបាញ់កាំភ្លើងនៅក្នុងអគារហើយមនុស្សម្នាក់បានស្លាប់ខណៈប៉ូលិសជាច្រើននាក់បានរងរបួស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៩ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២៤ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤៨ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម