ព័ត៌មានអន្ដរជាតិ
Twitter ព្រមានបិទគណនីរបស់លោក Trump ជារៀងរហូត
Twitter បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបិទគណនីរបស់លោកប្រធានាធិបតី Donald Trump រយៈពេល១២ម៉ោងជាបណ្តោះអាសន្នហើយបានព្រមានជាលើកដំបូងថា ខ្លួនអាចនឹងបិទជាអចិន្ត្រៃយ៍តែម្តង។
ក្រុមហ៊ុននិយាយថា ការបិទជាបណ្តោះអាសន្ននេះគឺឆ្លុះបញ្ចាំងពីការរំលោភបំពានលើច្បាប់របស់ Twitter ដោយលោក Trump។
Twitter និយាយថា “យើងបានតម្រូវឲ្យលុបការបង្ហោះចំនួន៣ របស់គណនី @realDonaldTrump ដែលបង្ហោះនៅព្រឹកថ្ងៃនេះដោយសារតែការរំលោភបំពានម្តងហើយម្តងទៀតនិងធ្ងន់ធ្ងរប្រឆាំងគោលនយោបាយភាពស្មោះត្រង់របស់ពលរដ្ឋ។ នេះមានន័យថា គណនីរបស់ @realDonaldTrump នឹងត្រូវបិទជាបណ្តោះអាសន្នរយៈពេល១២ម៉ោងបន្ទាប់ពីការដកចេញនូវការបង្ហោះទាំងនេះ។ ប្រសិនបើការបង្ហោះមិនត្រូវបានដកចេញទេនោះ គណនីនឹងនៅតែត្រូវបានបិទ”។
Twitter បានបន្ថែមថា “ការរំលោភបំពាននាពេលអនាគតនឹងបណ្តាលឲ្យមានការបិទគណនី @realDonaldTrump ជាអចិន្ត្រៃយ៍”។
ការប្រកាសនេះបានបង្ហាញពីវិធានការដ៏ធំមួយរបស់ Twitter ប្រឆាំងនឹងគណនីរបស់លោក Trump និងឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមសិទិ្ធស៊ីវិលដើម្បីឲ្យលោក Trump ត្រូវបានហាមឃាត់ពីវេទិកានេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង