Connect with us

ព័ត៌មានអន្ដរជាតិ

មូលហេតុដែល វីរុសកូរ៉ូណាបំប្លែងខ្លួន ឆ្លងខ្លាំងជាងកូវីដ

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា វីរុសកូរ៉ូណាបំប្លែងខ្លួនគឺឆ្លងខ្លាំងជាងជំងឺកូវីដ១៩ទៅទៀតដោយសារតែវាបំបែកខ្លួនជាវីរុសថ្មីៗបន្ថែមនៅក្នុងបំពង់.ក។

វីរុសកូរ៉ូណាបំប្លែងខ្លួននេះត្រូវបានគេរាយការណ៍ថា ឆ្លងខ្លាំងជាងវីរុសដើមរហូតដល់ទៅ៧០ភាគរយឯណោះហើយវាជាមូលហេតុមួយដែលធ្វើឲ្យប្រទេសអង់គ្លេសធ្លាក់ចូលក្នុងការបិទប្រទេសជាលើកទី៣។

ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ភ័ស្តុតាងបង្ហាញពីមូលហេតុដែលវាឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតគឺថា វីរុសបានធ្លាក់ដល់បំពង់ករបស់មនុស្សដែលឆ្លងមេរោគ។

ការសិក្សារបស់ទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេសនិងសកលវិទ្យាល័យ Birmingham បានបង្ហាញថា ប្រហែល៣៥ភាគរយនៃអ្នកជំងឺដែលឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ គឺមានកម្រិតជំងឺកូវីដ១៩ខ្ពស់ណាស់នៅក្នុងខ្លួនរបស់ពួកគេ។

សំណាកត្រូវបានយកពីបំពង់កនិងច្រមុះ ហើយអ្នកនិពន្ធនៃការសិក្សានេះបាននិយាយថា កម្រិតមេរោគខ្ពស់នៅលើប្រដាប់ត្បារគឺត្រូវបានភ្ជាប់ទៅនឹងករណីធ្ងន់ធ្ងរបន្ថែមទៀតនៃជំងឺកូវីដ១៩។

អ្នកដឹកនាំការសិក្សាលោក Michael Kidd បាននិយាយថា ភ័ស្តុតាងនេះអាចជួយអ្នកវិទ្យាសាស្ត្រ ឲ្យស៊ើបអង្កេតអំពីរបៀបដែលវីរុសបម្លែងខ្លួនប្រភេទថ្មី បំបែកខ្លួនឯងកាន់តែច្រើនក្នុងខ្លួនមនុស្សម្នាក់ៗដែលវាឆ្លង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកជំនាញបាននិយាយថា វាពិបាកណាស់ក្នុងការកំណត់ឲ្យបានច្បាស់នូវមូលហេតុដែលវីរុសបំប្លែងខ្លួនប្រភេទថ្មី នេះ រីករាលដាលយ៉ាងឆាប់រហ័ស។

ប៉ុន្តែបើយោងតាមលោក Sir Patrick Vallance ប្រធានទីប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបានឲ្យដឹងថា ដំណឹងល្អគឺថា ប្រសិនបើអ្នកមានវីរុសកូរ៉ូណាហើយនោះ អ្នកប្រហែលជាមានភាពស៊ាំជាមួយនឹងវីរុសថ្មីនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ វៀតណាម ត្រៀមបិទជើងហោះហើរមកពីប្រទេសដែលមានវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី

ចុចអាន៖ ថៃ ហាមមិនឲ្យជនជាតិអង់គ្លេសចូលប្រទេសក្រោយរកឃើញមនុស្សមួយគ្រួសារមានផ្ទុកវីរុសបម្លែងខ្លួនប្រភេទថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម