Connect with us

ព័ត៌មានអន្ដរជាតិ

លោក Elon Musk បំបាក់មេ Amazon ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក

បានផុស

នៅ

នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla លោក Elon Musk កាលពីថ្ងៃព្រហស្បតិ៍បានយកឈ្នះស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ដើម្បីក្លាយជាអ្នកមានបំផុតនៅលើពិភពលោក ។

ខណៈតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងដល់កម្រិតខ្ពស់បំផុតពោលគឺ ៨០៨.៦៦ ដុល្លារក្នុងមួយហ៊ុន ទ្រព្យសម្បត្តិសុទ្ធរបស់លោក Musk បានកើនឡើងដល់ ១៨៥ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាបានធ្វើឲ្យលោក Musk មានទឹកប្រាក់លើសលោក Bezos ដែលមាន ១៨៤ ពាន់លានដុល្លារ បន្ទាប់ពីបានក្លាយជាអ្នកមានជាងគេបំផុតនៅលើពិភពលោកចាប់តាំងពីឆ្នាំ ២០១៧ មកម៉្លេះ ។

បើយោងតាមតួលេខផ្លូវការបានឲ្យដឹងថា ការកើនឡើងនូវទ្រព្យសម្បត្តិយ៉ាងច្រើនរបស់លោក Musk គឺដោយសារតែការកើនឡើងមិនធ្លាប់មានពីមុនមកនៃតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla ពោលកើនឡើង ៧៦២ ភាគរយចាប់តាំងពីថ្ងៃតែមួយកាលពីឆ្នាំមុននៅពេលដែលហ៊ុនរបស់ក្រុមហ៊ុន Tesla កំពុងជួញដូរក្នុងតម្លៃ ៩៣.៨១ ដុល្លារ ។

លោក Bezos បានឃើញហ៊ុនរបស់ក្រុមហ៊ុន Amazon កើនឡើងក្នុងកអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ នៅពេលដែលពិភពលោកភាគច្រើនត្រូវបានបិទប្រទេស ។ ទោះយ៉ាងណាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់គាត់មិនអាចរក្សាតម្លៃទីផ្សាររបស់ខ្លួនបាន ១.៦១ លានលានដុល្លារនោះទេ ។

ទោះបីជាការធ្វើមូលធនកម្មទីផ្សារ ៧៦១ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Tesla នៅពីក្រោយក្រុមហ៊ុន Amazon ក៏ដោយក៏វិនិយោគិនជឿជាក់ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះនឹងមានការរីកចម្រើនថែមទៀត ខណៈដែលពិភពលោកនឹងងាកចេញពីឥន្ធនៈហ្វូស៊ីលទៅជារថយន្តអគ្គិសនីនៅទសវត្សរ៍ក្រោយ ។

គួរបញ្ជាក់ថា បន្ទាប់ពីបានយកឈ្នះលើមហាសេដ្ឋីជំនួញលោក Warren Buffett កាលពីខែកក្កដាដើម្បីក្លាយជាអ្នកមានបំផុតទី ៧ នៅលើពិភពលោក លោក Musk ក៏បានយកឈ្នះលើសហស្ថាបនិកក្រុមហ៊ុន Microsoft កាលពីខែវិច្ឆិកាដើម្បីក្លាយជាអ្នកមានបំផុតទី ២ នៅលើពិភពលោកផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម