Connect with us

ព័ត៌មានអន្ដរជាតិ

នៅសុខៗ មេធាវីប្រាប់ឲ្យ Pacquiao ដករង្វាន់ដែលផ្តល់ជូនអ្នករកឃើញជនពាក់ព័ន្ធករណីស្លាប់នារីអូតែស

បានផុស

នៅ

សមាជិកព្រឹទ្ធសភានិងជាស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao និងលោក Eric Yap តំណាង ACT-CIS ត្រូវបានគេជំរុញឲ្យដកប្រាក់រង្វាន់ ដែលពួកគេបានផ្តល់ជាថ្នូរនឹងការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីនារីអូតែស Christine Dacera វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេធាវី Mike Santiago ដែលជាអ្នកប្រឹក្សាយោបល់របស់ជនសង្ស័យ Clark Rapinan, Valentine Rosales, Rommel Galido និង John Pascual Dela Serna បាននិយាយថា រង្វាន់នេះបានធ្វើឲ្យជីវិតកូនក្តីរបស់គាត់មានគ្រោះថ្នាក់។

លោក Santiago បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Headstart ថា “នេះគឺជាមូលហេតុដែលយើងកំពុងអំពាវនាវដល់សមាជិកសភា Yap ក៏ដូចជាដល់សមាជិកព្រឹទ្ធសភា Pacquiao ផងដែរ ឲ្យដករង្វាន់ដែលពួកគេនឹងផ្តល់ឲ្យព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនិងសន្តិសុខរបស់សុភាពបុរសទាំងនេះ”។

លោកបានបន្ថែមថា ប្រាក់រង្វាន់ដែលផ្តល់ដោយលោក Yap និង Pacquiao គឺមិនចាំបាច់ទេព្រោះមានរឿងក្តីដែលបានប្តឹងមកកូនក្តីរបស់គាត់រួចទៅហើយ។

លោក Yap បានផ្តល់ប្រាក់រង្វាន់២,០៨០ដុល្លារចំណែក Pacquiao ផ្តល់១០,៣៩៩ដុល្លារដល់នរណា ដែលអាចរកឃើញអ្នកទទួលខុសត្រូវចំពោះករណីរបស់ Christine Dacera។

គួររម្លឹកឡើងវិញថា Christine បានចូលសណ្ឋាគារលំដាប់ផ្កាយ៤ City Garden Hotel ក្នុងទីក្រុង Makati នៃទីក្រុងម៉ានីលដើម្បីអបអរឆ្នាំថ្មីជាមួយមិត្តភក្តិ។

នារីអូតែសអាយុ២៣ឆ្នាំរូបនេះនៅជាមួយមិត្តរួមការងារជាច្រើននាក់ក្នុងពិធីជប់លៀងហើយម្នាក់ក្នុងចំណោមពួកគេឈ្មោះ Rommel Galida បានឃើញនាងដេកលក់នៅក្នុងបន្ទប់ទឹក។

លោក Galida និយាយថា គាត់បានយកភួយទៅដណ្តប់ឲ្យនាងមុនពេលវិលមកដេកវិញ។

នៅពេលគាត់ភ្ញាក់ម្តងទៀតនៅប៉ុន្មានម៉ោងក្រោយមក គាត់បានឃើញនាងសន្លប់ហើយស្លេកស្លាំង។

នាងត្រូវបានមិត្តភក្តិនិងបុគ្គលិកសណ្ឋាគារបញ្ជូនទៅមន្ទីរពេទ្យក្រុង Makati ប៉ុន្តែគ្រូពេទ្យបានប្រកាសថា នារីអូតែសរូបនេះបានស្លាប់នៅពេលមកដល់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Coconuts

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម