Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! ប្រទេសមានប្រាក់ចំណូលទាប នឹងទទួលបានវ៉ាក់សាំងកូវីដក្នុងខែនេះ

បានផុស

នៅ

នាយកផ្នែកវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី Kate O’Brien បាននិយាយនៅថ្ងៃសុក្រនេះថា ការចែកចាយវ៉ាក់សាំងកូវីដក្រោមកម្មវិធី COVAX ដែលសម្របសម្រួលដោយ WHO ដើម្បីគាំទ្រប្រទេសដែលមានប្រាក់ចំណូលទាប អាចចាប់ផ្តើមក្នុងខែនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានប្រាប់ព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមអនឡាញមួយថា “យើងត្រូវការថវិកាប្រមាណ៧ពាន់លានដុល្លារដើម្បីផ្តល់វ៉ាក់សាំងគ្រប់គ្រាន់ដល់ប្រទេសទាំងនេះនៅត្រឹមចុងឆ្នាំ២០២១នេះ។ ដូច្នេះ មជ្ឈមណ្ឌលនេះអាចទទួលបានវ៉ាក់សាំងជាង២ពាន់លានដូស។ យើងនឹងចាប់ផ្តើមចែកចាយវ៉ាក់សាំងទាំងនោះនៅចុងខែមករាហើយបើមិនអ៊ីចឹងទេ ប្រាកដណាស់នៅដើមខែកុម្ភៈឬពាក់កណ្តាលខែកុម្ភៈ”។

កម្មវិធី COVAX ត្រូវបានដឹកនាំរួមគ្នាដោយ WHO, សម្ព័ន្ធភាពវ៉ាក់សាំង GAVI និងសម្ព័ន្ធភាពសម្រាប់ការច្នៃប្រឌិតត្រៀមបង្ការជំងឺរាតត្បាត (CEPI)។

ក្នុងការអំពាវនាវឲ្យមានការចាក់វ៉ាក់សាំងជាសកល ប្រធាន WHO កាលពីថ្ងៃទី៦ខែមករាបាននិយាយថា ជំងឺរាតត្បាតកូវីដ១៩បានឈានចូលដំណាក់កាលថ្មីមួយ ដែលសាមគ្គីភាពត្រូវការជាចាំបាច់។

និយាយអំពី COVAX លោក Tedros Adhanom បាននិយាយថា គំនិតផ្តួចផ្តើមនេះបានគាំទ្ររួចទៅហើយដោយ១៩០ប្រទេស។ លោកបានទាមទារឲ្យវ៉ាក់សាំងត្រូវផ្គត់ផ្គង់ឲ្យបានឆាប់រហ័សដូច្នេះយុទ្ធនាការចាក់ថ្នាំបង្ការអាចចាប់ផ្តើមលឿនបំផុតហើយអ្នកដែលមានហានិភ័យខ្ពស់អាចត្រូវបានការពារ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Explorer

ចុចអាន៖ WHO នឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដទ្វេដងដល់សកលលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម