Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្រ្តីសិង្ហបុរីទទួលការចាក់វ៉ាក់សាំងកូវីដក្រុមហ៊ុន Pfizer-BioNTech (មានវីដេអូ)

បានផុស

នៅ

នាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong បានទទួលការចាក់ដូសដំបូងនៃវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃសុក្រ ទី៨ ខែមករា ហើយបានក្លាយជាសមាជិកដំបូងនៃគណៈរដ្ឋមន្រ្តីរបស់ប្រទេសសិង្ហបុរីដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ។

លោក Lee បានទទួលការចាក់វ៉ាក់សាំងនេះរួមជាមួយបុគ្គលិកមន្ទីរពេទ្យសិង្ហបុរី (SGH) នៅពេលបើកការចាក់វ៉ាក់សាំងជាផ្លូវការសម្រាប់បុគ្គលិកសុខាភិបាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាប័នថែទាំសុខភាពសាធារណៈរួមទាំងមន្ទីរពេទ្យផ្សេងទៀតនឹងចាប់ផ្តើមចាក់វ៉ាក់សាំងសម្រាប់បុគ្គលិករបស់ពួកគេនៅថ្ងៃសុក្រ ។ SGH បានប៉ាន់ប្រមាណថា ប្រហែលជា ៩០ នាក់នៃបុគ្គលិករបស់ខ្លួននឹងចាក់វ៉ាក់សាំងនៅថ្ងៃដំបូង ខណៈការចាក់វ៉ាក់សាំងក៏នឹងមិនគិតថ្លៃសម្រាប់ប្រជាជនសិង្ហបុរី និងអ្នករស់នៅរយៈពេលវែងនៅក្នុងប្រទេសសិង្ហបុរីផងដែរ ។

ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះធ្វើឡើង បន្ទាប់ពីការសាកល្បងខ្នាតតូចមួយនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លងដែលមានបុគ្គលិកចំនួន ៤០ នាក់បានទទួលការចាក់វ៉ាក់សាំងនៅថ្ងៃទី ៣០ ខែធ្នូ ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯ SGH លោក Lee បាននិយាយថា លោករីករាយដែលបានឃើញការចាប់ផ្តើមនៃចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល និងបុគ្គលិកជួរមុខ ។

លោកបាននិយាយថា “ខ្ញុំបានយកឱកាសនេះដើម្បីចាក់វ៉ាក់សាំងខ្លួនខ្ញុំផ្ទាល់ ហើយឥឡូវនេះខ្ញុំបានធ្វើវារួចហើយ ហើយក្រោយការចាក់ ៣០ នាទីគ្មានអ្វីកើតឡើងនោះទេ ។ ខ្ញុំទទួលបានកាត ហើយខ្ញុំនឹងត្រឡប់មកវិញក្នុងរយៈពេល ៣ សប្តាហ៍ទៀត ។ វាមិនឈឺចាប់ទេ វាមានប្រសិទ្ធភាព ហើយវាសំខាន់ណាស់” ។

គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដក្រុមហ៊ុន Pfizer-BioNTech ត្រូវបានអនុម័តដោយប្រទេសសិង្ហបុរីកាលពីចុងឆ្នាំមុន ហើយការដឹកជញ្ជូនលើកដំបូងបានមកដល់នៅថ្ងៃទី ២១ ធ្នូ ។ វ៉ាក់សាំងនេះតម្រូវឲ្យចាក់ ២ ដូសក្នុងរយៈពេល ២១ ថ្ងៃ ហើយវានឹងចំណាយពេល ១៤ ថ្ងៃទៀត បន្ទាប់ពីការចាក់លើកទី ២ ដើម្បីទទួលបានការការពារជាអតិបរមាប្រឆាំងនឹងវីរុស ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ សិង្ហបុរីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ហើយ

ចុចអាន ៖ សិង្ហបុរីរកឃើញអ្នកឆ្លងកូវីដបម្លែងខ្លួនប្រភេទថ្មី បន្ថែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម