ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន គំរាម វាយប្រហារចូលកាន់តែជ្រៅ ក្នុងទឹកដី រុស្ស៊ី (មានវីដេអូ)
ប្រមុខចារកម្មរបស់អ៊ុយក្រែនលោក Kirill Budanov បាននិយាយកាលពីថ្ងៃពុធទី០៤ខែមករាថា នឹងមានការវាយប្រហារថ្មីចូលកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី។

ថ្លែងទៅកាន់ ABC News លោក Budanov ត្រូវបានគេសួរថា តើជាស្នាដៃអ៊ុយក្រែនមែនទេ ដែលបានវាយប្រហារនាពេលថ្មីៗនេះលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី។ លោកឆ្លើយតបថា “ឥឡូវ ខ្ញុំមិនអាចផ្តល់ចម្លើយ ចំពោះសំណួរនេះបានទេ។ មានតែពេលចប់សង្គ្រាមប៉ុណ្ណោះ ប៉ុន្តែខ្ញុំរីករាយ ដែលឃើញការវាយប្រហារនេះ”។
ស្របពេលជាមួយគ្នានោះ ចារកម្មកំពូលរូបនេះ ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកផងដែរ សម្រាប់ការគាំទ្រដល់អ៊ុយក្រែន។ លោកបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោន បន្តដំណើរការនេះទៅមុខ ហើយសន្យាថា លទ្ធផលនឹងមិនចំណាយពេលយូរទេ។

ក្នុងប៉ុន្មានរយៈពេលសប្តាហ៍ថ្មីៗនេះ ទីក្រុងមូស្គូបានចោទទីក្រុងកៀវជាច្រើនលើកច្រើនសាថា បានបើកការវាយប្រហារលើទីតាំងយោធារបស់ខ្លួននៅក្នុងទឹកដីរុស្ស៊ី។
កាលពីសប្តាហ៍មុន ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ដ្រូនរបស់អ៊ុយក្រែន បានព្យាយាមកំណត់គោលដៅលើអាកាសយានដ្ឋាន Engels ក្នុងតំបន់ Saratov ដែលផ្ទុកយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។ នៅពេលនោះ ក្រសួងនិយាយថា កងការពារអាកាស បានបាញ់ទម្លាក់ដ្រូន ប៉ុន្តែកម្ទេចកម្ទីរបស់វាបានសម្លាប់យោធាបីនាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ដាក់នាវាចម្បាំងទី១ បំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង ចូលក្នុងប្រតិបត្តិការប្រយុទ្ធ ហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


