ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីរាយការណ៍ពីមនុស្សស្លាប់ដោយសារទឹកជំនន់ ខណៈជិត ៥ ម៉ឺននាក់ត្រូវជម្លៀសចេញ
អាជ្ញាធរបាននិយាយកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ និងជិត ៥ ម៉ឺននាក់ត្រូវបានជម្លៀសចេញដោយសារតែទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីភ្លៀងមូសុងបានបោកបក់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ ហើយវាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅក្នុងពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ ។
ក្រុមមន្ត្រីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានបន្តវាយប្រហារតំបន់ជាច្រើនកាលពីថ្ងៃសុក្រដោយធ្វើឲ្យ ចំនួនប្រជាជនដែលបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេមានចំនួនច្រើនជាង ៤៧,០០០ នាក់ ខណៈក្រុមមន្ត្រីក៏បានបង្កើនប្រតិបត្តិការជួយសង្គ្រោះផងដែរ ។

ទឹកជំនន់បានវាយប្រហារតំបន់នេះក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ ហើយជាទូទៅបណ្តាលឲ្យមានការជម្លៀសប្រជាជនជាច្រើន ។ ប៉ុន្តែអ្នកនៅតំបន់ដែលរងផលប៉ះពាល់និយាយថា ទឹកជំនន់ឆ្នាំនេះគឺអាក្រក់បំផុតក្នុងទសវត្សរ៍កន្លងមកនេះ ។
ទន្ទឹមនោះផ្លូវជាច្រើនរួមទាំងផ្លូវល្បឿនលឿនដែលភ្ជាប់រដ្ឋឆ្នេរសមុទ្រខាងកើតត្រូវបានបិទ ។

យោងតាមនាយកដ្ឋានសុខុមាលភាពសង្គមបានឲ្យដឹងថា រដ្ឋដែលរងគ្រោះខ្លាំងជាងគេគឺរដ្ឋ Pahang ដែលមានប្រជាជនប្រមាណ ២៧,០០០ នាក់ត្រូវបានជម្លៀសចេញនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ។
ទន្ទឹមនោះនៅក្នុងភូមិមួយក្នុងរដ្ឋដែលត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់អ្នកស្រុកត្រូវបានជម្លៀសចេញដោយគ្រឿងចក្រកាលពីថ្ងៃពុធ ខណៈដែលអ្នកផ្សេងទៀតត្រូវបានបង្ខំឲ្យហែលឆ្លងកាត់ទឹកជ្រៅ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


