Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិបារាំងម្នាក់ស្លាប់ដោយសារវីរុសកម្រមួយទៀត ដែលឆ្លងពីសត្វប្រចៀវ

បានផុស

នៅ

និវត្តជនបារាំងម្នាក់បានស្លាប់ដោយសារទម្រង់នៃជំងឺដ៏កម្របំផុតមួយ ស្រដៀងទៅនឹងរោគឆ្កែឆ្កួតដែលគេរាយការណ៍ថា គាត់បានឆ្លងពីសត្វប្រចៀវនៅក្នុងផ្ទះរបស់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមជ្ឈមណ្ឌលឯកសារជាតិស្តីពីជំងឺឆ្កែឆ្កួតបានបញ្ជាក់ថា បុរសដែលស្ថិតក្នុងវ័យ៦០ឆ្នាំប្លាយបានស្លាប់នៅក្នុងទីក្រុង Limoges ប្រទេសបារាំង។

គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យ Limoges កាលពីខែសីហាឆ្នាំ២០១៩ ​ហើយបានសម្រាកព្យាបាលអស់រយៈពេលជាងមួយឆ្នាំមកនេះ។​ គ្រូពេទ្យនិយាយថា ពួកគេជឿថា គាត់ត្រូវបានសត្វប្រចៀវដែលជាប់នឹងធ្នឹមផ្ទះរបស់គាត់ ខាំឬធ្វើឲ្យរលាត់ស្បែក។

បុរសរូបនេះបានស្លាប់នៅមន្ទីរពេទ្យដោយគ្រូពេទ្យបានចាត់ទុកមូលហេតុផ្លូវការនៃការស្លាប់របស់គាត់ថា ដោយសាររោគរលាកខួរក្បាលប៉ុន្តែក្រុមអ្នកជំនាញខាងវេជ្ជសាស្ត្របាននិយាយថា មូលហេតុពិតប្រាកដមិនអាចពន្យល់បានទេ។

ដោយសារប្រភពដើមមិនអាចពន្យល់បាន សំណាកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Parisian Necker និងវិទ្យាស្ថានប៉ាស្ទ័រក្នុងគោលបំណង រកមូលហេតុនៃជំងឺរលាកខួរក្បាល។

ការវិភាគបានបង្ហាញថា គាត់បានឆ្លងមេរោគប្រចៀវអ៊ឺរ៉ុប LyssaVirus ប្រភេទ១ (EBLV-1) ដែលមាននៅក្នុងខ្លួនសត្វប្រចៀវ។

យោងតាមលោក Laurent Dacheux អ្នកស្រាវជ្រាវនៅវិទ្យាស្ថានប៉ាស្ទ័របានឲ្យដឹងថា វាក៏ជាករណីដំបូងនៃការរកឃើញវីរុស EBLV-1 នៅបារាំងដីគោកដែរ។

លោក Dacheux អះអាងថា មានការស្លាប់ស្រដៀងគ្នានេះនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ១៩៨៥, ការស្លាប់២នាក់ទៀតពាក់ព័ន្ធនឹងវីរុស Lyssavirus ប្រភេទផ្សេង (EBLV-2) នៅហ្វាំងឡង់ក្នុងឆ្នាំ១៩៨៥និងម្នាក់ទៀតនៅស្កុតឡែនក្នុងឆ្នាំ២០០២៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមានអំពីជំងឺថ្មីមួយទៀតឈ្មោះ Disease X ដែលនឹងបង្កវិនាសកម្មខ្លាំងជាងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម