អភិបាលក្រុងវ៉ាស៊ីនតោន ចង់បានសន្តិសុខតឹងតែងជាងមុននៅពិធីស្បថចូលកាន់តំណែងរបស់លោក Biden
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អភិបាលក្រុងវ៉ាស៊ីនតោន ចង់បានសន្តិសុខតឹងតែងជាងមុននៅពិធីស្បថចូលកាន់តំណែងរបស់លោក Biden

បានផុស

នៅ

អភិបាលក្រុងវ៉ាស៊ីនតោនឌីស៊ីបានស្នើសុំឲ្យមានការពង្រឹងសន្តិសុខបន្ថែមក្នុងអំឡុងពិធីស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden នៅថ្ងៃទី ២០ ខែមករា បន្ទាប់ពីមានអំពើហិង្សាដ៏សាហាវនៅវិមានកាពីតូលកាលពីសប្តាហ៍មុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងលិខិតមួយផ្ញើទៅក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកចុះថ្ងៃទី ៩ ខែមករា និងបានចែករំលែកនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យលោកស្រី Muriel Bowser បាននិយាយថា “ការរឹតបន្តឹងសន្តិសុខត្រូវតែធ្វើឡើងក្នុងពេលពិធីស្បថចូលកាន់តំណែងរបស់លោក Biden បន្ទាប់ពីមានភាពវឹកវរ ការរបួស និងមនុស្សស្លាប់នៅវិមានកាពីតូលកាលពីថ្ងៃទី ៦ ខែមករា” ។

នៅក្នុងលិខិតនោះលោកស្រី Bowser បានស្នើសុំឲ្យក្រសួងពង្រីកបទប្បញ្ញត្តិបន្ទាន់ដើម្បីអនុញ្ញាតឲ្យទីភ្នាក់ងារសហព័ន្ធ និងមូលដ្ឋានរៀបចំឲ្យបានល្អប្រសើរសម្រាប់ការស្បថចូលកាន់តំណែង ។

ទន្ទឹមនោះលោកស្រីបានស្នើសុំព័ត៌មានសង្ខេបអំពីការស៊ើបការណ៍សម្ងាត់ និងការគំរាមកំហែងពីទីភ្នាក់ងារ FBI ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៤ ខែមករា ហើយរាល់ការអនុញ្ញាតឲ្យប្រមូលផ្តុំសាធារណៈត្រូវបានលុបចោល និងបដិសេធក្នុងអំឡុងពេលនោះ ។

លោកស្រីបាននិយាយថា ក្រសួងសន្តិសុខមាតុភូមិត្រូវតែធ្វើការជាមួយក្រសួងការពារជាតិ និងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកក៏ដូចជាសភា និងតុលាការកំពូលដើម្បីបង្កើតការដាក់ពង្រាយកងកម្លាំងសហព័ន្ធសម្រាប់ការពារទ្រព្យសម្បត្តិរបស់សហព័ន្ធនៅក្នុងរដ្ឋធានី ។

លោកស្រីអភិបាលក្រុងបាននិយាយថា សំណើរបស់លោកស្រីគឺមានសារៈសំខាន់ណាស់ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការធានាការផ្ទេរអំណាច និងការពាររដ្ឋធានីរបស់ប្រជាជាតិយើងនាពេលប៉ុន្មានថ្ងៃខាងមុខ។

គួររម្លឹកថា មនុស្ស ៥ នាក់រួមទាំងមន្រ្តីប៉ូលិសក្នុងតំបន់ម្នាក់បានស្លាប់ បន្ទាប់ពីអ្នកគាំទ្រហិង្សារបស់លោកប្រធានាធិបតី Donald Trump បានសម្រុកចូលវិមានកាពីតូល (សភាអាមេរិក) ក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈសមាជិកសភាបានជួបគ្នាដើម្បីបញ្ជាក់ពីជ័យជម្នះនៃការបោះឆ្នោតរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ អាមេរិកបើកការស៊ើបអង្កេតពាក់ព័ន្ធអំពើភេរវកម្មក្នុងប្រទេស២៥ករណី បន្ទាប់ពីកុបកម្មនៅវិមាន កាពីតូល

ចុចអាន ៖ ថ្ងៃនេះ លោក ចូ បៃដិន ចាក់វ៉ាក់សាំងកូវីដដូសទីពីរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​រាជធានី យប់​នេះ​កំពុង​ឈរជើង​នៅ ទីបញ្ជាការ​ស្រាល មុខ​ផ្សារ​ព្រែក​ជ្រៃ ដើម្បី​ត្រៀម​សង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច វិបុល​សេនា ភក្តី សាយ ឈុំ អញ្ជើញ ជា​គណៈ​អធិបតីភាព ប្រកាស​ផ្ទេរ​មុខតំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពត

ចរាចរណ៍៨ ម៉ោង មុន

ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៣​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្តបុក​ម៉ូតូ​៣​គ្រឿង​

ព័ត៌មានជាតិ៨ ម៉ោង មុន

​បន្ទាន់! អគ្គិសនី​កម្ពុជា ផ្អាក​ការ​ផ្គត់ផ្គង់​ភ្លើងនៅ​តំបន់​ព្រៃជ្រៃ​ ដោយសារ​រង​ការ​ជន់​លិច​ទឹក​ខ្លាំង​

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អំពាវនាវ​ឲ្យ​ការ​ចែកចាយ​វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​សមធម៌​ក្នុង​តម្លៃ​សមរម្យ​និង​ទាន់ពេល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services