មកដឹងច្បាប់បិទព្រំដែនរដ្ឋ និងដែនដីរបស់អូស្ត្រាលីក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

មកដឹងច្បាប់បិទព្រំដែនរដ្ឋ និងដែនដីរបស់អូស្ត្រាលីក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩

Published

on

ចាប់តាំងពីការរីករាលដាលនៃជំងឺជំងឺកូវីដ ១៩ បានផ្ទុះឡើង ការបិទព្រំដែនរដ្ឋរបស់អូស្ត្រាលីគឺជាពិធីទប់ស្កាត់ដ៏ល្អមួយនៅទូទាំងប្រទេស ។ បន្ទាប់ពីនេះរដ្ឋ និងដែនដីជាច្រើនបានផ្លាស់ប្តូរវិធានការបិទព្រំដែនរបស់ពួកគេដោយបានបន្ថូរបន្ថយការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ។ ទោះយ៉ាងណាក៏ដោយវិធានការតឹងរ៉ឹងនៅតែមាននៅក្នុងរដ្ឋ និងដែនដីជាច្រើនសម្រាប់អ្នកដែលបានមកទស្សនាមកពីទីក្រុងស៊ី Sydney ទីក្រុង Melbourne ឬទីក្រុង Brisbane ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាច្បាប់នៃការបិទព្រំដែនរដ្ឋ និងដែនដីរបស់អូស្ត្រាលីក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ ៖

រដ្ឋ New South Wales (NSW)

ព្រំដែនរបស់រដ្ឋ NSW បានបើកដល់គ្រប់រដ្ឋ និងដែនដីលើកលែងតែផ្នែកខ្លះនៃរដ្ឋ Queensland ប៉ុណ្ណោះនៅពេលនេះ ។ អ្នកមិនអាចទៅរដ្ឋ NSW ប្រសិនបើអ្នកបានទៅទីក្រុង Brisbane ទីក្រុង Ipswich តំបន់ Lockyer Valley ទីក្រុង Logan តំបន់ឆ្នេរសមុទ្រ Moreton ទីក្រុង Redland តំបន់ Rimster Rim ឬតំបន់ Somerset ពីថ្ងៃទី ២ ខែមករា ។

មិនមានការរឹតបន្តឹងសម្រាប់ការធ្វើដំណើរនៅក្នុងរដ្ឋ NSW នោះទេ ប៉ុន្តែរដ្ឋាភិបាលរដ្ឋបានស្នើសុំឲ្យប្រជាជនជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅតំបន់នានាជាពិសេសតំបន់ Greater Sydneysiders ។ នោះក៏ព្រោះតែករណីឆ្លងភាគច្រើនរបស់រដ្ឋ NSW ត្រូវបានប្រមូលផ្តុំនៅក្នុងតំបន់ Greater Sydney ដែលរួមបញ្ចូលតំបន់ Blue Mountains ទីក្រុង Central Coast និងទីក្រុង Wollongong ។

រដ្ឋ Queensland

អ្នកដែលបានទៅទស្សនានៅតំបន់ Greater Sydney ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកមិនត្រូវបានអនុញ្ញាតឲ្យចូលរដ្ឋ Queensland នោះទេ ។ តំបន់នោះរួមមានតំបន់ Blue Mountains ទីក្រុង City of Sydney ទីក្រុង Central Coast ទីក្រុង Wollongong ទីក្រុង Parramatta ឆ្នេរភាគខាងជើង និងតំបន់ជាច្រើនទៀតជាដើម ។

ទន្ទឹមនោះអ្នករស់នៅរដ្ឋ Queensland ដែលវិលត្រឡប់មកផ្ទះពីតំបន់ផ្ទុះករណីឆ្លងខ្លាំងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃក្នុងទីតាំងស្នាក់នៅដែលរៀបចំដោយរដ្ឋាភិបាល ប៉ុន្តែត្រូវចំណាយប្រាក់ដោយខ្លួនឯង ។

ប្រសិនបើអ្នកបាននៅរដ្ឋ Victoria ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកអ្នកត្រូវធ្វើតេស្តនៅពេលអ្នកទៅដល់រដ្ឋ Queensland ហើយត្រូវធ្វើចត្តាឡីស័កនៅផ្ទះរហូតដល់អ្នកទទួលបានលទ្ធផលតេស្តអវិជ្ជមាន ។ ចំណែកអ្នកទេសចរមកពីរដ្ឋ និងទឹកដីដទៃទៀតអាចចូលទៅក្នុងរដ្ឋនេះបានដោយមិនចាំបាច់មានលិខិតឆ្លងព្រំដែន ឬរយៈពេលកំណត់ធ្វើចត្តាឡីស័ក ។

រដ្ឋ Victoria

អ្នកធ្វើដំណើរអន្តររដ្ឋទាំងអស់នឹងតម្រូវឲ្យមានការអនុញ្ញាតចូលក្នុងរដ្ឋ Victoria ក្រោមច្បាប់ធ្វើដំណើរថ្មីរបស់រដ្ឋមួយនេះ ។ ចាប់ពីម៉ោង ៦ ល្ងាចថ្ងៃចន្ទនេះ ប្រព័ន្ធអនុញ្ញាតិនឹងត្រូវដាក់ឲ្យដំណើរការដោយមានការធ្វើដំណើរពី “តំបន់បៃតង” និង “តំបន់ពណ៌ទឹកក្រូច” ។

អ្នកធ្វើដំណើរមកពី “តំបន់ពណ៌ទឹកក្រូច” នឹងតម្រូវឲ្យធ្វើតេស្តក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីមកដល់ ហើយដាក់ឲ្យនៅដាច់ដោយឡែករហូតដល់ទទួលបានលទ្ធផលអវិជ្ជមាន ។

នាយករដ្ឋមន្រ្តីរដ្ឋ Victorian លោក Daniel Andrews បានប្រកាសពីការបន្ធូរបន្ថយការបិទព្រំដែនរដ្ឋជាមួយរដ្ឋ NSW ដោយផ្លាស់ប្តូរតំបន់រដ្ឋ NSW ទៅជាប្រភេទពណ៌ទឹកក្រូច ។

ការធ្វើដំណើរចេញពីតំបន់ក្រហម បច្ចុប្បន្នគឺតំបន់ Greater Brisbane និងតំបន់ Greater Sydney រួមទាំងទីក្រុង Wollongong និងតំបន់ Blue Mountain នៅតែត្រូវបានហាមឃាត់ ខណៈតំបន់ក្រហមនឹងត្រូវពិនិត្យឡើងវិញជារៀងរាល់ថ្ងៃ ។

ដែនដី Australian Capital Territory (ACT)

ដែនដី Australian Capital Territory (ACT) បានប្រកាសថា ប្រជាជនមកពីតំបន់ Greater Brisbane នឹងមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កទេ ។ អ្នកដែលបានមកពីតំបន់ Greater Brisbane និងកំពុងធ្វើចត្តាឡីស័កតាមរយៈពេលកំណត់របស់ពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីការនៅដាច់ដោយឡែកនៅរសៀលថ្ងៃចន្ទនេះផងដែរ ។

សេចក្តីប្រកាសនេះបានអនុវត្តតាមសេចក្តីប្រកាសកាលពីថ្ងៃសុក្រដែលបានបញ្ជាឲ្យមនុស្សដែលបាននៅទីក្រុង Brisbane ចាប់តាំងពីថ្ងៃទី ២ ខែមករានឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ។ អ្នករស់នៅតំបន់ Greater Brisbane ឬអ្នកដែលបានទៅលេងនៅតំបន់នោះនៅតែមិនត្រូវបានអនុញ្ញាតឲ្យចូលទៅដែនដី ACT ឡើយ ខណៈដែលដែនដីនេះប្រយុទ្ធនឹងនឹងការឆ្លងកូវីដជាចង្កោមជាច្រើន។

ទោះយ៉ាងណាការវិលត្រឡប់របស់អ្នកស្រុកដែនដី ACT ដែលបានរស់នៅក្នុងតំបន់ Greater Sydney អាចវិលត្រឡប់បានដរាបណាពួកគេអនុវត្តការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ។

រដ្ឋ Tasmania

រដ្ឋ Tasmania បានបន្ធូរបន្ថយការតម្រូវឲ្យធ្វើចត្តាឡីស័ករបស់ខ្លួនសម្រាប់ប្រជាជនដែលបានមកដល់រដ្ឋពីតំបន់ Greater Brisbane មុនពេលព្រឹកថ្ងៃសុក្រ ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកស្រី Sarah Courtney បាននិយាយថា ប្រជាជនដែលបានទៅដល់រដ្ឋ Tasmania មុនម៉ោង ៩ ព្រឹកថ្ងៃសុក្រ ទី ៨ ខែមករានឹងមិនចាំបាច់ធ្វើចត្តាឡីស័កទេដោយសារពួកគេមិនមានហានិភ័យនៃការឆ្លង ។

ប្រជាជនដែលបានធ្វើដំណើរមកពីតំបន់ Greater Brisbane បន្ទាប់ពីពេលនោះតម្រូវឲ្យបន្តធ្វើចត្តាឡីស័កដោយមានការត្រួតពិនិត្យសាជាថ្មីនៅរសៀលថ្ងៃពុធ ។ តំបន់ Greater Brisbane នៅតែត្រូវបានចាត់ថ្នាក់ជាតំបន់ដែលមានហានិភ័យខ្ពស់ ខណៈអ្នកណាម្នាក់ដែលទៅដល់រដ្ឋ Tasmania មកពីតំបន់ខាងលើនៅតែត្រូវបានធ្វើចត្តាឡីស័ក ។

អ្នកទេសចរមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងរដ្ឋ Tasmania ទេ ប្រសិនបើពួកគេបានទៅកន្លែងជាច្រើននៃរដ្ឋ Victorian នាពេលថ្មីៗនេះរួមមានហាង Nike ភោជនីយដ្ឋាន Nandos ក្លឹបជិះទូកលេងកម្សាន្ត និងទីតាំងផលិតស្រាបៀរ ។

ប្រជាជនដែលមកពីតំបន់ Greater Sydney ចូលទៅក្នុងរដ្ឋ Tasmania ក៏ត្រូវបានគេតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃមិនថានៅក្នុងបរិវេណសមរម្យ ឬកន្លែងស្នាក់នៅរបស់រដ្ឋាភិបាលក៏ដោយ ។

រដ្ឋ Western Australia

បច្ចុប្បន្នរដ្ឋ Western Australia មានច្បាប់ព្រំដែនរដ្ឋតឹងរឹងបំផុតមួយចំនួននៅក្នុងប្រទេស ។ ប្រជាជនមកពីរដ្ឋ Queensland ឬដែលបាននៅទីនោះតាំងពីថ្ងៃទី ២ ខែមករាមិនត្រូវបានអនុញ្ញាតឲ្យចូលទៅរដ្ឋ Western Australia ទេ ។

ការធ្វើដំណើរពីគ្រប់ទិសទីក្នុងរដ្ឋ Victoria ឬរដ្ឋ NSW មិនត្រូវបានអនុញ្ញាតទេលើកលែងតែអ្នកនោះជាបុគ្គលចាំបាច់ ឧទាហរណ៍ពួកគេជាអ្នកការទូត ឬបុគ្គលិកយោធា ។

ប្រជាជនមកពីដែនដី Australian Capital Territory ដែនដី Northern Territory រដ្ឋ South Australia និងរដ្ឋ Tasmania អាចមកទស្សនាបានដរាបណាពួកគេបំពេញបែបបទ ហើយបំពេញការពិនិត្យសុខភាពនៅពេលមកដល់ ។

រដ្ឋ South Australia

អ្នកដែលចង់ទៅរដ្ឋ South Australia ត្រូវតែបំពេញបែបបទដែលគេស្គាល់ថាជាការចុះបញ្ជីការធ្វើដំណើរឆ្លងកាត់ព្រំដែន ។ ទោះជាយ៉ាងណាក៏ដោយមនុស្សដែលបានឈប់នៅតំបន់ Greater Brisbane ត្រូវតែចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ហើយត្រូវធ្វើតេស្តនៅថ្ងៃទីមួយ ទីប្រាំ និងទី ១២ ។

រដ្ឋាភិបាលរដ្ឋ South Australia និយាយថា នេះមិនរាប់បញ្ចូលអ្នកធ្វើដំណើរចាំបាច់ ប្រជាជនគេចចេញពីអំពើហិង្សាក្នុងគ្រួសារ ប្រជាជនដែលកំពុងរស់នៅក្នុងរដ្ឋ South Australia និងអ្នកដែលផ្លាស់ទីលំនៅទៅរដ្ឋ South Australia ឡើយ ។

ប្រសិនបើមនុស្សម្នាក់រស់នៅក្នុងចម្ងាយ ១០០ គីឡូម៉ែត្រពីព្រំដែនរដ្ឋ NSW និងព្រំដែនរដ្ឋ South Australia ពួកគេអាចចូលទៅរដ្ឋ South Australia ដោយសេរី ដរាបណាពួកគេមិនបានទៅកន្លែងណាផ្សេងទៀតនៅក្នុងរដ្ឋ NSW ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ។

ដែនដី Northern Territory

អ្នកគ្រប់គ្នាដែលធ្វើដំណើរឆ្ពោះទៅកាន់ដែនដី Northern Territory គឺតម្រូវឲ្យបំពេញនូវទម្រង់លើកលែងមួយដើម្បីចូលក្នុងដែនដីមួយនេះ ។ ទោះយ៉ាងណាមនុស្សដែលបានទៅកន្លែងផ្ទុះកូវីដខ្លាំងត្រូវចូលទៅធ្វើចត្តាឡីស័ក ប៉ុន្តែត្រូវចំណាយប្រាក់ដោយខ្លួនឯងចំនួន ២,៥០០ ដុល្លារនៅពេលមកដល់ ។

បច្ចុប្បន្នរដ្ឋាភិបាលដែនដី Northern Territory បានលុបចោលសេចក្តីប្រកាសស្តីពីតំបន់ផ្ទុះកូវីដខ្លាំងរបស់ខ្លួនសម្រាប់តំបន់ Greater Brisbane ។ នោះមានន័យថាមនុស្សដែលបានរស់នៅក្នុងរដ្ឋធានី Queensland និងនៅជុំវិញវានឹងលែងចាំបាច់ត្រូវធ្វើចត្តាឡីស័កសម្រាប់ការចូលដែនដី Northern Territory ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ abc.net

ចុចអាន ៖ ហេតុអ្វីស្តេច​ Vajiralongkorn ចូលចិត្តនៅអាល្លឺម៉ង់? តើទ្រង់ដឹកនាំប្រទេសថៃដោយរបៀបណា?

ចុចអាន ៖ ចិនប្រាប់ពេលវេលាដែលក្រុមអ្នកជំនាញរបស់ WHO ចូលមកស្រាវជ្រាវរកប្រភពដើមនៃវីរុសកូរ៉ូណា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services