Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីស្តេច​ Vajiralongkorn ចូលចិត្តនៅអាល្លឺម៉ង់? តើទ្រង់ដឹកនាំប្រទេសថៃដោយរបៀបណា?

បានផុស

នៅ

នៅពេល ថៃ កត់ត្រាករណីឆ្លងវីរុសកូរ៉ូណាដំបូងរបស់ខ្លួន ព្រះមហាក្សត្រមិនត្រូវបានគេមើលឃើញនៅក្នុងប្រទេសរបស់ទ្រង់ទេ។

នៅពេលករណីឆ្លងហក់ឡើងខ្ពស់ក្នុងខែមេសានិងឧសភា ព្រះមហាក្សត្រ Vajiralongkorn រួមជាមួយបរិវារប្រហែល១០០នាក់បានស្ថិតក្នុងសណ្ឋាគារមួយ នៅតំបន់ជួរភ្នំអាល់ Bavaria របស់ប្រទេស អាល្លឺម៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជារឿងមិនល្អមួយទៀតសម្រាប់ស្តេចមួយអង្គ ដែលត្រូវបានគេរិះគន់ជាយូរមកហើយចំពោះពេលវេលាដ៏សំខាន់ដែលទ្រង់បានចំណាយនៅក្នុងប្រទេស អាល្លឺម៉ង់។

នេះគឺជាកត្តាមួយក្នុងចំណោមកត្តាជាច្រើន ដែលបានជំរុញឲ្យមានបាតុកម្មដឹកនាំដោយយុវជនប្រឆាំងនឹងភាពជាអ្នកដឹកនាំរបស់ប្រទេសថៃក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយក្រុមបាតុករបានអំពាវនាវឲ្យមានកំណែទម្រង់សង្គមនិងនយោបាយកាន់តែទូលំទូលាយ។

តម្រូវការទាំងនោះរួមមាន ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ, តម្លាភាពកាន់តែធំធេងលើហិរញ្ញវត្ថុនិងអំណាចរបស់ព្រះមហាក្សត្រនិងការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។

ចាប់តាំងពីខែតុលាមក ព្រះមហាក្សត្រនិងបរិវាររបស់ទ្រង់បានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញដែលជាសកម្មភាពមួយត្រូវបានគេជឿថា ជាការឆ្លើយតបទៅនឹងបាតុកម្មនិងដើម្បីបង្កើនការគាំទ្រក្នុងចំណោមអ្នកស្មោះត្រង់។

ដូច្នេះ តើទំនាក់ទំនងរបស់ព្រះមហាក្សត្រ Vajiralongkorn ជាមួយប្រទេស អាល្លឺម៉ង់ ចាប់ផ្តើមយ៉ាងដូចម្តេច? ហើយតើមានទស្សនៈយ៉ាងណាពីខាងក្នុងប្រទេសអាល្លឺម៉ង់?

ហេតុអ្វីបានជាព្រះអង្គចំណាយពេលច្រើននៅ អាល្លឺម៉ង់?

គ្មានអ្នកណាដឹងច្បាស់ទេ។

ព្រះអង្គបានចំណាយពេលភាគច្រើនកាលពីកុមារភាព នៅចក្រភពអង់គ្លេសសម្រាប់ការសិក្សាហើយនៅទីបំផុត ទ្រង់ត្រូវបានបញ្ជូនទៅមហាវិទ្យាល័យយោធាភូមិន្ទអូស្រ្តាលីដោយរៀនចប់ផ្នែកសិក្សាលើរាងកាយមនុស្ស។

លោក Pavin Chachavalpongpun អ្នកសិក្សាខាងគោលនយោបាយការបរទេសថៃនៅសាកលវិទ្យាល័យក្យូតូបានប្រាប់ ABC ថា មានរឿងច្រើនណាស់ដែលត្រូវនិយាយអំពីជីវិតរបស់ទ្រង់នៅប្រទេសអាល្លឺម៉ង់ដោយចាប់ផ្តើមក្នុងឆ្នាំ២០០៧។

ប៉ុន្តែគាត់បាននិយាយថា ចាប់ពីពេលនេះតទៅ ប្រធានបទសំខាន់ចំនួនបីបានបន្តលេចចេញជាថ្មី នោះគឺសុខភាព ភាពសប្បាយរីករាយនិងការហោះហើរ។

លោក Chachavalpongpun និយាយថា ហេតុផលមួយគឺថា ព្រះអង្គ Vajiralongkorn ត្រូវការស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ដោយសារបញ្ហាសុខភាព។ ហេតុផលមួយទៀតត្រូវបានគេគិតថាទាក់ទងទៅនឹងភាពសប្បាយរីករាយ។

ទន្ទឹមនឹងនេះ បំណងប្រាថ្នារបស់ស្តេច Vajiralongkorn ក្នុងការបើកយន្ដហោះក៏ត្រូវបានគេលើកឡើងថាជាហេតុផលសម្រាប់ជីវិតនៅអាល្លឺម៉ង់ផងដែរ។

ចាប់តាំងពីក្លាយជាព្រះមហាក្សត្រមក ទ្រង់បានបន្តចំណាយពេលវេលាយ៉ាងច្រើនដោយជាធម្មតាស្នាក់នៅឯវីឡាក្បែរបឹងក្នុងទីក្រុង Tutzing។

បុត្រាអាយុ១៥ឆ្នាំរបស់ទ្រង់ ព្រះនាម Dipangkorn Rasmijoti ក៏កំពុងសិក្សានៅសាលាអន្តរជាតិ Bavarian ផងដែរ។

តើអ្នកណា ដឹកនាំប្រទេសថៃ ពេលស្តេចនៅ អាឡឺម៉ង់?

គឺព្រះមហាក្សត្រ Vajiralongkorn។

នៅពេលព្រះអង្គឡើងគ្រងរាជ្យក្នុងឆ្នាំ២០១៧ ព្រះមហាក្សត្របានធ្វើការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលចែងនូវអ្វីដែលព្រះរាជាថៃអាចនិងមិនអាចធ្វើបាន។

នោះរួមបញ្ចូលទាំងការបោះចោលបទប្បញ្ញត្តិចាស់ៗទាក់ទងនឹងការជ្រើសរើសរាជានុសិទ្ធិផងដែរ។ នេះគឺជាលក្ខខណ្ឌដែលឲ្យនរណាម្នាក់គ្រប់គ្រងប្រទេសក្នុងនាមព្រះរាជា ក្នុងករណីដែលពួកគេនៅបរទេសឬលែងមានសមត្ថភាពធ្វើអីបាន។

ក្រោមរដ្ឋធម្មនុញ្ញមុនរបស់ប្រទេសថៃ អតីតព្រះមហាក្សត្រ Bhumipol បានតែងតាំងរាជានុសិទ្ធិថ្មីនៅពេលណាដែលទ្រង់និងព្រះមហាក្សត្រិយានី យាងបំពេញទស្សនកិច្ចថ្នាក់រដ្ឋ។

រាជានុសិទ្ធិជាធម្មតា ជាសមាជិកនៃសែរាជវង្សដូចជាព្រះមាតារឺជាប្រធានក្រុមប្រឹក្សាឯកជន។

ប៉ុន្តែចាប់តាំងពីការឡើងគ្រងរាជ្យរបស់ស្តេច Vajiralongkorn អំណាចនៃក្រុមប្រឹក្សាឯកសិទ្ធិបានធ្លាក់ចុះស្របពេលដែលព្រះមហាក្សត្របានប្រឹងប្រែងបង្កើនអំណាចយោធាជំនួសវិញ។

ភ្លាមៗបន្ទាប់ពីការឡើងគ្រងរាជ្យ ព្រះអង្គបានបញ្ជាដោយផ្ទាល់លើកងវរសេនាធំថ្មើរជើងចំនួនពីរដែលមានមូលដ្ឋាននៅទីក្រុងបាងកក។

តើទីក្រុង ប៊ែរឡាំង និយាយអ្វីខ្លះអំពីពេលវេលារបស់ព្រះអង្គ Vajiralongkorn នៅ អាល្លឺម៉ង់?

ការចាកចេញពី Bavaria មកប្រទេសថៃវិញ បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកនយោបាយអាល្លឺម៉ង់មួយចំនួន នារយៈពេលប៉ុន្មានខែថ្មីៗនេះ។

ខណៈដែលសកម្មភាពរបស់ស្តេចអង្គនេះនៅប្រទេសអាល្លឺម៉ង់ ភាគច្រើនមិនសូវមានអ្នកលើកយកមកនិយាយដោយក្រុមអ្នកកាន់អំណាចរបស់ប្រទេសនេះនោះ មានការត្រួតពិនិត្យយ៉ាងដិតដល់លើទ្រង់ដោយសារតែការតស៊ូមតិរបស់គណបក្សបៃតងអាល្លឺម៉ង់។

កាលពីខែតុលា សមាជិកសភាគណបក្សបៃតងលោក Frithjof Schmidt បានចោទសួរថា តើហេតុអ្វីបានជាទីក្រុងប៊ែរឡាំងអត់ធ្មត់ចំពោះអាកប្បកិរិយាមិនធម្មតា របស់ប្រមុខរដ្ឋបរទេសមួយរូបដែលធ្វើកិច្ចការក្នុងស្រុកចេញពីទឹកដីអាល្លឺម៉ង់។

ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Heiko Maas បានប្រាប់សមាជិកសភាថា ស្តេច Vajiralongkorn មិនគួរដឹកនាំប្រទេសចេញពីផ្ទះអឺរ៉ុបរបស់ទ្រង់ទេ។

នៅសប្តាហ៍នេះក្នុងសភាអាល្លឺម៉ង់ លោក Maas ត្រូវបានគេសួរអំពីព្រះមហាក្សត្រម្តងទៀតហើយបានបញ្ជាក់ថា ព្រះអង្គមិនត្រូវការទិដ្ឋាការធ្វើដំណើរទៅនិងមកប្រទេសអាល្លឺម៉ង់ទេចាប់តាំងពីក្លាយជាប្រមុខរដ្ឋមក៕

ប្រភព​៖ Vann Vann

ប្រភព៖ ABC.Net

ចុចអាន៖ កំពូលអាថ៌កំបាំង៥យ៉ាង នៃ​ជីវិត​ឯកជន​ព្រះមហាក្សត្រ​ថៃ VAJIRALONGKORN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម