Connect with us

ព័ត៌មានអន្ដរជាតិ

សីតុណ្ហភាពនៅអេស្ប៉ាញធ្លាក់ដល់ -២៥អង្សាសេ ត្រជាក់បំផុតក្នុងរយៈពេល២០ឆ្នាំ

បានផុស

នៅ

ប្រជាជននៅភាគកណ្តាលប្រទេសអេស្ប៉ាញ កំពុងជួបប្រទះអាកាសធាតុដ៏ត្រជាក់បន្ទាប់ពីមានព្រិលធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍។

ក្រុមមន្រ្តីបានព្រមានឲ្យមនុស្សចាស់ស្នាក់នៅក្នុងផ្ទះ កុំចេញទៅណាឲ្យសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សយ៉ាងតិច៧នាក់បានស្លាប់ដោយសារអាកាសធាតុបែបនេះ ដោយជនរងគ្រោះពីរនាក់ចុងក្រោយគឺជាមនុស្សគ្មានផ្ទះសម្បែងនៅក្នុងទីក្រុង បាសេឡូណា។

សីតុណ្ហភាពបានធ្លាក់ចុះដល់ -២៥អង្សាសេក្នុងតំបន់ជួរភ្នំ Molina de Aragón និង Teruel ភាគខាងកើតទីក្រុង ម៉ាឌ្រីដ ដែលនេះជាសីតុណ្ហភាពត្រជាក់បំផុតរបស់ប្រទេស អេស្ប៉ាញ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។

ព្រិលយ៉ាងក្រាស់ដែលបន្សល់ទុកដោយព្យុះ Filomena បានប្រែក្លាយទៅជាទឹកកក ដែលធ្វើឲ្យរំខានដល់ការដឹកជញ្ជូន។

តំបន់ Molina de Aragón ដែលសីតុណ្ហភាពត្រជាក់បំផុតនៅពេលយប់ត្រូវបានកត់ត្រា គឺមានចម្ងាយ១៩៧គីឡូម៉ែត្រភាគឦសានទីក្រុង ម៉ាឌ្រីដ។ វាត្រូវបានគេហៅឈ្មោះក្រៅថា “តំបន់ស៊ីបេរីអេស្ប៉ាញ”។

សីតុណ្ហភាពពេលយប់នៅទីក្រុងម៉ាឌ្រីដ បានធ្លាក់ចុះដល់ -១៦អង្សាហើយកាលពីថ្ងៃចន្ទ មន្ទីរពេទ្យរបស់រាជធានីដែលកំពុងរងសម្ពាធយ៉ាងខ្លាំងដោយសារតែជំងឺកូវីដ១៩រួចទៅហើយនោះ បានតស៊ូដើម្បីទប់ទល់ជាមួយនឹងអ្នកជំងឺដែលមានគ្រោះថ្នាក់ដោយសារទឹកកក។

ប្រភពផ្នែកវេជ្ជសាស្រ្តបានប្រាប់កាសែត El Mundo ថា មានករណីបាក់ឆ្អឹងចំនួន១,២០០ករណីកាលពីថ្ងៃចន្ទនៅក្នុងមន្ទីរពេទ្យតំបន់ម៉ាឌ្រីដ ដែលបណ្តាលមកពីគ្រោះថ្នាក់នៅលើទឹកកក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ​អាកាស​ធាតុ​​ថ្ងៃ​ស្អែក​នេះ នឹង​ចុះ​ត្រជាក់​ខ្លាំង​ជាង​ថ្ងៃនេះ​ នៅ​តំបន់​មួយ​ចំនួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម