Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡាវី ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីរដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ស្លាប់ជាបន្តបន្ទាប់ដោយសារកូវីដ

បានផុស

នៅ

ប្រធានាធិបតី ម៉ាឡាវីលោក Lazarus Chakwera បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នបន្ទាប់ពីរដ្ឋមន្រ្តី ២រូបស្លាប់ដោយសារជំងឺកូវីដ១៩ចំពេលមានការរីករាលដាលនៃជំងឺឆ្លងនេះ។

ប្រធានាធិបតី ម៉ាឡាវីលោក Lazarus Chakwera
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Sidik Mia និងរដ្ឋមន្រ្តីរដ្ឋាភិបាលក្នុងតំបន់លោក Lingson Berekanyama បានទទួលមរណភាពដោយសារជំងឺនេះកាលពីព្រឹកថ្ងៃអង្គារ។

រដ្ឋាភិបាលបានប្រកាសការកាន់ទុក្ខរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធនេះទៅ។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Sidik Mia

អ្នកទាំងពីរ ជាសមាជិកជាន់ខ្ពស់នៃគណបក្សសមាជម៉ាឡាវី (MCP) ដែលជាដៃគូដ៏សំខាន់នៅក្នុងសម្ព័ន្ធភាពមួយដែល ទម្លាក់លោកប្រធានាធិបតី Peter Mutharika កាលពីខែមិថុនាឆ្នាំមុន។

ការស្លាប់នេះបានកើតឡើង បន្ទាប់ពីមានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនិងការជួបជុំផ្សេងទៀត ដែលមានការចូលរួមពីអ្នកនយោបាយក្នុងឱកាសបុណ្យណូអែល ប៉ុន្តែក្រុមមន្រ្តីមិនបាននិយាយទេថាតើ ជនរងគ្រោះឆ្លងជំងឺនៅឯណា។

អតីតអភិបាលធនាគារកណ្តាលម៉ាឡាវី លោក Francis Perekamoyo

រដ្ឋាភិបាលបានប្រកាសថា អតីតអភិបាលធនាគារកណ្តាលម៉ាឡាវី លោក Francis Perekamoyo និងលេខាធិការនៃក្រសួងព័ត៌មាន លោក Ernest Kantchentche ក៏បានទទួលមរណភាពដោយសារជំងឺនេះផងដែរ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រទេសម៉ាឡាវី បានកត់ត្រាករណីឆ្លងជំងឹកូវីដ១៩ចំនួន ៩,០២៧ករណី ស្លាប់២៣៥នាក់និងជាសះស្បើយ ៦,៨៣៨នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ប្រធានាធិបតីព័រទុយហ្គាល់ តេស្តវិជ្ជមានកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម