Connect with us

ព័ត៌មានអន្ដរជាតិ

តំណាងរាស្រ្តគណបក្សសាធារណរដ្ឋ៣រូប ប្រកាសគាំទ្រការប្តឹងចោទប្រកាន់លោក Trump

បានផុស

នៅ

ការក្តោបក្តាប់អំណាចដោយប្រើកណ្តាប់ដៃដែករបស់លោកប្រធានាធិបតី Donald Trump លើគណបក្សរបស់លោក បានបង្ហាញសញ្ញានៃការចុះខ្សោយបន្ថែមទៀតនៅថ្ងៃពុធនេះ ខណៈសមាជិកសភាគណបក្សសាធារណរដ្ឋចំនួនបីរូប បាននិយាយថា ពួកគេនឹងបោះឆ្នោតដើម្បីប្តឹងចោទប្រកាន់លោកក្រោយការអុកឡុកនៅវិមាន Capitol។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Liz Cheney មន្ត្រីជាន់ខ្ពស់ទី៣របស់គណបក្សសាធារណរដ្ឋនៅក្នុងសភាបាននិយាយថា “មិនដែលមានប្រធានាធិបតីសហរដ្ឋអាមេរិកកាន់តំណែងណាដែលក្បត់ខ្លាំងជាងនេះនិងក្បត់នៅក្នុងការសច្ចាប្រណិធានរបស់គាត់ចំពោះរដ្ឋធម្មនុញ្ញឡើយ”។

លោកស្រី Liz Cheney មន្ត្រីជាន់ខ្ពស់ទី៣របស់គណបក្សសាធារណរដ្ឋនៅក្នុងសភា

លោកស្រី Cheney ដែលជាកូនស្រីរបស់អតីតអនុប្រធានគណបក្សសាធារណរដ្ឋ លោក Dick Cheney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Trump បានកោះហៅហ្វូងមនុស្សនិងប្រមែប្រមូលពួកគេ ហើយបានបង្កាត់ភ្លើងនៃការវាយប្រហារទៅលើវិមានកាពីតូលកាលពីថ្ងៃពុធសប្តាហ៍មុន។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋពីររូបទៀតគឺលោក John Katko និងលោក Adam Kinzinger បាននិយាយថា ពួកគេក៏នឹងបោះឆ្នោតផងដែរ សម្រាប់ការប្តឹងចោទប្រកាន់ជាប្រវត្តិសាស្ត្រលើកទី២លើប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ដែលនឹងចាកចេញពីតំណែងក្នុងរយៈពេលត្រឹមតែ៨ថ្ងៃទៀតប៉ុណ្ណោះ។

លោក John Katko
លោក Adam Kinzinger

ការប្រកាសរបស់ពួកគេបានកើតឡើង ចំពេលដែលបណ្តាមេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងសភា បានរារាំងមិនឲ្យសមាជិករបស់ពួកគេបោះឆ្នោតប្រឆាំងនឹងការប្តឹងចោទប្រកាន់លោក Trump ដោយនិយាយថា វាជាបញ្ហាមនសិការបុគ្គល។

សភាគ្រោងនឹងបោះឆ្នោតឲ្យបានឆាប់នៅថ្ងៃពុធនេះ លើអត្ថបទស្តីពីការប្តឹងចោទប្រកាន់លោក Trump ពីបទញុះញង់ឲ្យមានការបះបោរលុះត្រាតែលោកលាលែងពីតំណែង ឬអនុប្រធានាធិបតីលោក Mike Pence នឹងបណ្តេញលោកចេញក្រោមបទប្បញ្ញត្តិមួយនៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ គ្រាន់តែបិទគណនីរបស់ Trump, Twitter ខាតលុយអស់៥ពាន់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម