ព័ត៌មានអន្ដរជាតិ
អូបាម៉ា៖ ជនផ្តាច់ការចង់ឲ្យ Trump ឈ្នះឆ្នោត ព្រោះពួកគេនឹងទទួលបានអ្វីពួកគេចង់បាន!
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានរិះគន់ចំៗទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធការគោលនយោបាយដែលគេមើលឃើញថា កំពុងក្រសោបយកជនផ្តាច់ការ រាប់បញ្ចូលទាំងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងថែមទាំងផ្តល់ឲ្យជនផ្តាច់ការទាំងនោះ គ្រប់យ៉ាងពួកគេចង់បាន។
អំឡុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ដើម្បីកៀងគរប្រជាប្រិយភាពសម្រាប់បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ ប៊ីដិន លោក អូបាម៉ា និយាយថា “តើអ្នកទាំងអស់គិតថា គាត់កំពុងគាំទ្រដល់ជនផ្តាច់ការដែរអត់?”។
ការបញ្ចេញប្រតិកម្មប្រឆាំងលោក ត្រាំ ពីសំណាក់អតីតប្រធានាធិបតីស្បែកខ្មៅរូបនេះ ធ្វើឡើងក្រោយលោក ត្រាំ អះអាងថា លោកមើលច្បាស់ “គោលនយោបាយ” លោក គីម ជុងអ៊ុន ក៏ដូចជាប្រធានាធបិតីរុស្ស៊ី វ្ល៉ាទីមៀ ពូទីន ប្រធានធិបតីចិន ស៊ី ជីនពីង និងមេដឹកនាំ ៤០ប្រទេសផ្សេងទៀត ខណៈលោក ប៊ីដិន គ្រាន់ជាមនុស្សគ្មានសមត្ថភាព មិនអាចដោះស្រាយកិច្ចការងារជាមួយពួកគេទាំងនោះបានទេ។
ត្រាំ ថែមទាំងអះអាងថា មេដឹកនាំធំៗទាំងនោះ មិនចង់ធ្វើការជាមួយលោក ប៊ីដិន នោះឡើយ ប៉ុន្តែពួកគេចង់ធ្វើការជាមួយខ្ញុំ ដោយសង្ឃឹមថាខ្ញុំឈ្នះក្នុងការបោះឆ្នោតអាណត្តិថ្មីនេះ ព្រោះថាពួកគេមិនចង់ធ្វើការជាមួយក្រុមមនុស្សល្មោភដេកគ្រប់ពេលនោះឡើយ។
ជាការឆ្លើយតប ថ្លែងក្នុងយុទ្ធនាការឃោសនាជាមួយលោក ប៊ីដិន នៅឯទីក្រុង Orlando រដ្ឋ Florida លោកអូបាម៉ា បានទទួលស្គាល់ថា លោក ត្រាំ និយាយត្រូវ លោកថា “ពួកយើងដឹង ពួកគេចង់ធ្វើការជាមួយលោក ព្រោះ ៤ឆ្នាំមកនេះ លោកផ្តល់អ្វីដែលពួកគេចង់បាន ទៅឲ្យពួកគេ។ រឿងនេះ ពួកគេច្បាស់ជាចង់ឲ្យលោកឈ្នះមិនខាន៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Korea Times
អត្ថបទពាក់ព័ន្ធ៖
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង