Connect with us

ព័ត៌មានអន្ដរជាតិ

Trump ក្លាយជាប្រធានាធិបតីទី១ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលត្រូវប្តឹងចោទប្រកាន់ពីរដង

បានផុស

នៅ

តំណាងរាស្ត្រអាមេរិក បានសម្រេចចោទប្រកាន់ប្រធានាធិបតី Donald Trump ពីបទ ញុះញង់ឲ្យមានការបះបោរចំពោះកុបកម្ម នៅវិមានកាពីតូលកាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកសាធារណរដ្ឋចំនួន១០រូប បានងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យដើម្បីចោទប្រកាន់ប្រធានាធិបតីជាមួយសំឡេងឆ្នោត ២៣២ទល់នឹង១៩៧ ។

លោកគឺជាប្រធានាធិបតីទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានប្តឹងចោទប្រកាន់ចំនួនពីរដងឬត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ដោយសភា។

ពេលនេះ លោក Trump នឹងត្រូវប្រឈមមុខនឹងការកាត់ក្តីមួយនៅក្នុងព្រឹទ្ធសភា។ ប្រសិនបើលោកត្រូវបានផ្តន្ទាទោសមែននោះ លោកអាចប្រឈមមុខនឹងការហាមឃាត់មិនឲ្យកាន់តំណែងជាថ្មីម្តងទៀត។

ប៉ុន្តែលោកនឹងមិនចាំបាច់លាឈប់ពីសេតវិមាន មុនអាណត្តិត្រូវបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍ទៀតនោះទេ ព្រោះព្រឹទ្ធសភានឹងមិនកោះប្រជុំឡើងវិញទាន់ពេលឡើយ។

លោក Trump នឹងត្រូវចុះចេញពីតំណែងនៅថ្ងៃទី២០ខែមករា បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាក្រោមស្នាដៃរបស់លោក Joe Biden។

លោកប្រធានាធិបតី ត្រូវបានសភាចោទប្រកាន់ពីបទញុះញង់ឲ្យមានចលាចលនៅវិមានកាពីតូល ជាមួយនឹងសុន្ទរកថាថ្ងៃ៦ខែមករារបស់លោកទៅកាន់បាតុកម្ម នៅខាងក្រៅសេតវិមាន។

លោកបានជំរុញឲ្យអ្នកគាំទ្ររបស់លោក ធ្វើដោយសន្តិវិធីនិងប្រកបដោយភាពស្នេហាជាតិប៉ុន្តែក៏ជំរុញឲ្យប្រយុទ្ធខ្លាំងក្លា ប្រឆាំងនឹងការបោះឆ្នោតមួយដែលលោកនិយាយទាំងមិនពិតថា ត្រូវបានគេលួចបន្លំផងដែរ។

បន្ទាប់ពីការលើកឡើងរបស់លោក Trump, អ្នកគាំទ្ររបស់លោកបានចូលអុកឡុកវិមានកាពីតូល ដោយបង្ខំឲ្យសមាជិកសភាផ្អាកការបញ្ជាក់លទ្ធផលនៃការបោះឆ្នោត និងរត់រកកន្លែងសុវត្ថិភាព។ អគារនេះត្រូវបានបិទ ហើយមនុស្ស៥នាក់បានស្លាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាមេរិកបើកការស៊ើបអង្កេតពាក់ព័ន្ធអំពើភេរវកម្មក្នុងប្រទេស២៥ករណី បន្ទាប់ពីកុបកម្មនៅវិមាន កាពីតូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម