អ៊ីរ៉ង់ឲ្យកងកម្លាំងអាកាស IRGC បាញ់ទម្លាក់រាល់ការឈ្លានពានរបស់យន្តហោះ B-52 អាមេរិក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ឲ្យកងកម្លាំងអាកាស IRGC បាញ់ទម្លាក់រាល់ការឈ្លានពានរបស់យន្តហោះ B-52 អាមេរិក

Published

on

កាលពីចុងខែធ្នូរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានបង្ហាញសញ្ញាត្រៀមខ្លួនជាស្រេចរបស់សាធារណរដ្ឋឥស្លាមដើម្បីការពារសន្តិសុខ និងផលប្រយោជន៍សំខាន់ៗរបស់ខ្លួន ចំពេលមានការបង្កើតយោធារបស់អាមេរិកនៅជិតព្រំដែនរបស់ប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោកក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានខ្ជះខ្ជាយពេលវេលាសម្រាប់បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ម្តងហើយម្តងទៀតទៅកាន់តំបន់នេះផងដែរ ។

ទីភ្នាក់ងារសារព័ត៌មាន FARS បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់រាប់រយនាក់បានជំរុញឲ្យកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) របស់ប្រទេសបំផ្លាញ និងបាញ់ទម្លាក់យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកជាពិសេសយន្តហោះទម្លាក់គ្រាប់បែក B-52 និងនាវាចម្បាំងអាមេរិក ប្រសិនបើពួកគេឆ្លងកាត់ព្រំដែនអ៊ីរ៉ង់ ។

ការជំរុញនេះបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីយោធាអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 ចំនួន ២ គ្រឿងទៅកាន់មជ្ឈិមបូព៌ាពីមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ហើយនេះគឺជាការដាក់ពង្រាយលើកទី ៤ ក៏ដូចជាការបង្ហាញកម្លាំងរបស់កងទ័ពអាកាសអាមេរិក ។

បន្ថែមពីនេះសេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតី Donald Trump បានបញ្ជារដ្ឋមន្ត្រីការពារជាតិស្តីទីលោក Christopher Miller ឲ្យប្តូរទិសដៅ ហើយបញ្ជាឲ្យនាវាដឹកយន្តហោះអាមេរិកវិលត្រឡប់មកមជ្ឈិមបូព៌ាវិញនៅដើមខែមករា ៕

ស្របពេលជាមួយគ្នានេះវាក៏កើតឡើងចំពេលដែលអ៊ីរ៉ង់ត្រៀមសងសឹកឲ្យលោកឧត្តមសេនីយ៍ Qasem Soleimani ដែលត្រូវបានធ្វើឃាតក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិកដែលបញ្ជាផ្ទាល់ដោយលោក Donald Trump ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ប្រមុខក្រុមហេបូឡារបស់លីបង់ ថា ប៊ូតុងនុយក្លេអ៊ែរស្ថិតនៅក្នុងដៃមនុស្សល្ងីល្ងើដូច Trump

ចុចអាន ៖ អ៊ីរ៉ង់បង្ហាញមូលដ្ឋានមីស៊ីលនៅឈូងសមុទ្រពែក្ស ចំពេលមានភាពតានតឹងជាមួយអាមេរិក

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

តំបន់​ចំនួន ៣នៃ​ខណ្ឌមានជ័យ ត្រូវ​រដ្ឋបាល​រាជធានីភ្នំពេញ​សម្រេច​បិទ​ខ្ទប់​បន្ថែម​នៅយប់​នេះ

ព័ត៌មានជាតិ3 hours ago

Breaking News ៖ ​រដ្ឋបាល​រាជធានីភ្នំពេញ សម្រេច​ផ្អាក​ការ​លក់​គ្រឿងស្រវឹង​គ្រប់​ប្រភេទ

ព័ត៌មានជាតិ3 hours ago

អភិបាលខេត្ត​ព្រះសីហនុ ​៖ ​ទារក អាយុ៣​ខែ ៨​ខែ លោកយាយ អាយុ៨៨​ឆ្នាំ​និង​៨០​ឆ្នាំ ឆ្លង​កូ​វីដ​១៩

ចរាចរណ៏4 hours ago

បុរស​ម្នាក់​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ជា​ច្រើ​ន​កន្លែង​មិន​ឈប់​ទទួលខុសត្រូវ​រត់​ទៅ​ធ្លាក់​ប្រឡាយ​ទៅមុខ​លែងរួច

ព័ត៌មានជាតិ5 hours ago

អ្នកលក់​ឥ​វ៉ាន់​ដឹក​ដាក់​តាម​ផ្ទះ​ឈឺ​តែ​៣​ថ្ងៃ គ្រួសារ​យក​ទៅ​មន្ទីរពេទ្យ​ទើប​ដឹង​ថា​កើត​ជំងឺកូ​វីដ​ ក៏​ស្លាប់​នៅ​មន្ទីរពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services