Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកកំពុងប្រឈមនឹងមហន្តរាយសីតុណ្ហភាពកើនឡើងនៅសតវត្សរ៍នេះ

បានផុស

នៅ

UN បានព្រមានថា ពិភពលោកកំពុងស្ថិតនៅលើផ្លូវមហន្តរាយដោយសារតែសីតុណ្ហភាពកើនឡើងនៅសតវត្សរ៍នេះ ។

យោងតាមទិន្នន័យអន្តរជាតិចងក្រងដោយអង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា សីតុណ្ហភាពពិភពលោកក្នុងឆ្នាំ ២០២០ ស្ថិតក្នុងចំណោមសីតុណ្ហភាពខ្ពស់បំផុត ហើយវាបានប្រជែងឆ្នាំ ២០១៦ ជាឆ្នាំដែលក្តៅជាងគេបំផុត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ដៅបានកើតឡើង ខណៈសេដ្ឋកិច្ចពិភពលោកមានថយចុះ បន្ទាប់ពីពីការរីករាលដាលនៃជំងឺកូវីដ ១៩ បានកាត់បន្ថយការសាយភាយយ៉ាងខ្លាំងពីឥន្ធនៈផូស៊ីល ខណៈកំហាប់កាបូនឌីអុកស៊ីតដែលមានរួចទៅហើយនៅក្នុងបរិយាកាសបានធ្វើឲ្យភពផែនដីស្ថិតនៅលើផ្លូវក្តៅ ។

អគ្គលេខាធិការ UN លោក Antonio Guterres បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ល្បឿនឥតឈប់ឈរនៃបម្រែលបម្រួលអាកាសធាតុកំពុងបំផ្លាញអាយុជីវិតមនុស្ស ខណៈដែល WMO បាននិយាយថា ឆ្នាំ ២០១១ ដល់ ២០២០ គឺជាទសវត្សដែលមានអាកាសធាតុក្តៅបំផុត ។

លោក Guterres បាននិយាយថា “យើងឈានទៅរកមហន្តរាយសីតុណ្ហភាពបន្ទាប់ពីការកើនឡើង ៣ ទៅ ៥ អង្សាសេនៅសតវត្សរ៍នេះ ។ ការធ្វើឲ្យមានសន្តិភាពជាមួយធម្មជាតិគឺជាការងារកំណត់នៃសតវត្សរ៍ទី ២១ ។ វាត្រូវតែជាអាទិភាពកំពូល” ។

របាយការណ៍របស់ WMO រួមបញ្ចូលទាំងទិន្នន័យពីរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិរបស់សហរដ្ឋអាមេរិក (NOAA) និងការិយាល័យទំនាក់ទំនងចក្រភពអង់គ្លេសដែលទាំងពីរនេះបានចាត់ចំណាត់ថ្នាក់ឆ្នាំ ២០២០ ជាឆ្នាំដែលមានភាពក្តៅបំផុតទី ២ ដោយសារនិន្នាការត្រជាក់ហៅថា បាតុភូត ឡានីណា (La Nina) បរាជ័យក្នុងការទប់ទល់នឹងសីតុណ្ហភាពពិភពលោក ។

WMO បាននិយាយថា សីតុណ្ហភាពជាមធ្យមក្នុងឆ្នាំ ២០២០ គឺប្រហែល ១៤.៩ អង្សាសេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម