Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅ រុស្ស៊ី ប៉ុន្មានលើកហើយ ចាប់តាំង​ពីក្លាយជាប្រធានាធិបតីចិន?

បានផុស

នៅ

ចាប់តាំងពីជាប់ឆ្នោតជាប្រធានាធិបតីចិនកាលពីឆ្នាំ ២០១៣ មក លោក ស៊ី ជីនពីង បានអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីចំនួន ៩ លើកមកហើយ ហើយក៏បានពិភាក្សាការងារជាមួយលោក វ្ល៉ាឌីមៀរ ពូទីន ជាច្រើនដងផងដែរកាលពីឆ្នាំមុន ។

ដំណើរទស្សនកិច្ចលើកទី ៩ របស់លោក ស៊ី ទៅកាន់ប្រទេសរុស្ស៊ីបានកើតឡើង ស្របពេលដែលប្រធានាធិបតីចិនរូបនេះកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃនៅក្នុងទីក្រុងមូស្គូ តបតាមការអញ្ជើញរបស់លោក ពូទីន ។

ប៉ុន្តែវាគឺជាដំណើរទស្សនកិច្ចលើកដំបូងប៉ុណ្ណោះរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្ដើមប្រតិបត្តិការសឹករបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។

ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន មេដឹកនាំទាំងពីរក៏បានជួបពិភាក្សាគ្នារកដំណោះស្រាយលើជម្លោះមួយនេះផងដែរ ជាពិសេសលោក ពូទីន បានពិនិត្យយ៉ាងល្អិតល្អន់លើសំណើចំនួន ១២ ចំណុចរបស់ចិនដែលបានដាក់ចេញកាលពីខែមុន ។

គួរបញ្ជាក់ថា ពិភពលោកកំពុងតាមដានយ៉ាងដិតដល់ក្នុងជំនួបរវាងលោក ស៊ី និងលោក ពូទីន ជាពិសេសគឺផ្ដោតលើរបៀបដែលមេដឹកនាំទាំងពីរ នឹងដោះស្រាយជម្លោះនៅអ៊ុយក្រែន ដែលរហូតមកដល់ពេលនេះបានអូសបន្លាយពេលជាង ១ ឆ្នាំមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក ពូទីន ពិនិត្យយ៉ាងល្អិតល្អន់លើសំណើរ ១២ ចំណុចរបស់ ចិន ស្ដីពីជម្លោះនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម