ព័ត៌មានអន្ដរជាតិ
ប៉ូលិសចូលឆែកឆេរ ទីស្នាក់ការគណបក្សធំបំផុតរបស់ សហភាពអឺរ៉ុប
កាលពីថ្ងៃអង្គារទី០៤ខែមេសា មន្ត្រីប៉ូលិសបែលហ្ស៊ិក និងអាល្លឺម៉ង់ បានឆ្មក់ចូលទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនអឺរ៉ុប (EPP) ក្នុងទីក្រុងព្រុចសែល ជុំវិញការស៊ើបអង្កេតអំពើពុករលួយ។

គណបក្សបានចេញសេចក្តីថ្លែងការណ៍ថា “ការឆែកឆេរនេះ ត្រូវបានភ្ជាប់ទៅនឹងការស៊ើបអង្កេតដែលកំពុងបន្តនៅក្នុងរដ្ឋ Thuringia នៃប្រទេសអាល្លឺម៉ង់។ គណបក្សកំពុងសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយផ្តល់ព័ត៌មាន និងឯកសារចាំបាច់ទាំងអស់”។
គណបក្សបន្តថា ខ្លួននឹងមិនផ្តល់ការអត្ថាធិប្បាយបន្ថែមទៀតទេ ដោយសារតែការចុះទៅពិនិត្យរបស់ប៉ូលិស គឺទាក់ទងនឹងការស៊ើបអង្កេតផ្លូវច្បាប់ដែលកំពុងបន្ត។
ស្របពេលជាមួយគ្នានោះ គេហទំព័រព័ត៌មាន Euractiv បានរាយការណ៍ថា កុំព្យូទ័រជាច្រើនគ្រឿងត្រូវបានរឹបអូសក្នុងអំឡុងពេលឆែកឆេរ ហើយការស៊ើបអង្កេតគឺផ្តោតលើលោក Mario Voigt ដែលជាមេដឹកនាំគណបក្សនយោបាយ CDU នៅរដ្ឋ Thuringia។

លោក Voigt ត្រូវបានគេជួលឲ្យចាត់ចែងយុទ្ធនាការបោះឆ្នោតឌីជីថលរបស់ EPP ក្នុងឆ្នាំ ២០១៩ ហើយរងការចោទប្រកាន់ថា បានចុះកិច្ចសន្យាការងារមួយចំនួនជាមួយក្រុមហ៊ុនអ៊ីនធឺណិតនៅរដ្ឋ Thuringia ជាថ្នូរនឹងការសូកប៉ាន់។
មន្ត្រី EPP បានបញ្ជាក់ប្រាប់ Politico ថា ការស៊ើបអង្កេតអាល្លឺម៉ង់-បែលហ្ស៊ិក គឺទាក់ទងនឹងបញ្ហារវាងអ្នកម៉ៅការម្នាក់ដែលបានធ្វើការឲ្យ EPP ក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ២០១៩ និងអ្នកម៉ៅការបន្តពីនោះនៅក្នុងប្រទេសអាល្លឺម៉ង់” ។
បង្កើតឡើងក្នុងឆ្នាំ១៩៧៦, EPP គឺជាសម្ព័ន្ធអន្តរជាតិនៃបណ្តាគណបក្សប្រជាធិបតេយ្យកណ្តាល និងគ្រីស្ទានមកពីទូទាំងសហភាពអឺរ៉ុប រួមទាំង CDU របស់អាល្លឺម៉ង់, គណបក្សសាធារណរដ្ឋរបស់បារាំង និងគណបក្ស Fine Gael របស់អៀរឡង់ផងដែរ។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានសភាអឺរ៉ុបលោក Roberta Metsola គឺជាសមាជិក ហើយ EPP គឺជាគណបក្សធំបំផុតនៅក្នុងសភាអឺរ៉ុបចាប់តាំងពីឆ្នាំ១៩៩៩មក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ បែលហ្ស៊ិក ចាប់ខ្លួនមនុស្ស ៨នាក់ សង្ស័យរៀបគម្រោង វាយប្រហារភេរវកម្ម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


