ទឹកជំនន់នៅឥណ្ឌាសម្លាប់មនុស្ស៦០នាក់និងបំផ្លាញដំណាំគិតជាទឹកប្រាក់រាប់លានដុល្លារ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅឥណ្ឌាសម្លាប់មនុស្ស៦០នាក់និងបំផ្លាញដំណាំគិតជាទឹកប្រាក់រាប់លានដុល្លារ

ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនិងទឹកទន្លេឡើងខ្ពស់នៅទូទាំងតំបន់ភាគខាងលិចនិងភាគខាងត្បូងប្រទេសឥណ្ឌាបានសម្លាប់មនុស្សយ៉ាងតិច៦០នាក់ចាប់តាំងពីថ្ងៃពុធមកហើយបានបំផ្លាញស្រូវ …

Published

on

ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនិងទឹកទន្លេឡើងខ្ពស់នៅទូទាំងតំបន់ភាគខាងលិចនិងភាគខាងត្បូងប្រទេសឥណ្ឌាបានសម្លាប់មនុស្សយ៉ាងតិច៦០នាក់ចាប់តាំងពីថ្ងៃពុធមកហើយបានបំផ្លាញស្រូវ កប្បាសនិងដំណាំដទៃទៀតដែលមានតម្លៃរាប់ពាន់លានរូពី។

រដ្ឋដែលរងគ្រោះខ្លាំងជាងគេគឺ Telangana ដែលនៅទីនោះ ភ្លៀងធ្លាក់ច្រើនហួសប្រមាណកាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍បានជន់លិចទីក្រុង Hyderabad របស់ខ្លួន។

ការិយាល័យរដ្ឋមន្រ្តីរដ្ឋបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ភ្លៀងបានធ្វើឲ្យខូចខាតដល់ដំណាំដែលមានតម្លៃយ៉ាងតិច២០ពាន់លានរូពីឥណ្ឌាស្មើនឹង២៧២.១៦លានដុល្លារអាមេរិក។

នៅក្នុងរដ្ឋ Telangana មនុស្សចំនួន៥០នាក់បានស្លាប់ខណៈនៅរដ្ឋ Maharashtra ភាគខាងលិច មនុស្ស១០នាក់បានស្លាប់ដោយសារតែការបាក់ជញ្ជាំង ឆក់ខ្សែភ្លើងនិងលង់ទឹក។

នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយថា សង្កាត់មួយចំនួននៅក្នុងរដ្ឋ Maharashtra ទទួលបានទឹកភ្លៀងជាង១០០មីលីម៉ែត្រក្នុងរយៈពេល២៤ម៉ោងចុងក្រោយហើយរដ្ឋនេះរួមទាំងទីក្រុង Mumbai របស់ខ្លួនផងដែរ ទំនងជាជួបប្រទះភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសុក្រនេះ។

កសិករបាននិយាយថា ភ្លៀងបានធ្វើឲ្យខូចខាតដល់វាលស្រែនៅរដ្ឋ Telangana និង Andhra Pradesh ខណៈដែលដំណាំកប្បាស សណ្តែកសៀងនិងសណ្តែកដីត្រូវរងការខូចខាតនៅរដ្ឋ Maharashtra និង Karnataka៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ News 24

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services