ព័ត៌មានអន្ដរជាតិ
អ្នកដំណើរឆោឡោ ពស់ច្រើនក្បាលអុកឡុកពេញឡានក្រុងវៀតណាម
សត្វពស់ជាច្រើនក្បាលបានចូលអុកឡុកក្នុងឡានក្រុងមួយគ្រឿង នៅកណ្តាលប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ បន្ទាប់ពីអ្នកដំណើរម្នាក់លាក់សត្វពស់នៅក្នុងកាបូបស្ពាយរបស់ខ្លួនហើយរួច ពេលឡើងជិះរថយន្ត។
ឧប្បត្តិហេតុនេះបានកើតឡើងនៅលើឡានក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន Thanh Buoi Bus Line ដែលកំពុងធ្វើដំណើរពីទីក្រុង Can Tho ឆ្ពោះទៅទីក្រុង Da Lat។
តំណាងក្រុមហ៊ុនបាននិយាយថា ឡានក្រុងបានចេញដំណើរនៅម៉ោង៧យប់ថ្ងៃសុក្រ។ លោកបន្ថែមថា អ្នកបើកបរមិនដឹងថាមានពស់នៅក្នុងរថយន្តទេ។
នៅពេលឡានទៅដល់ទីក្រុង Bao Loc ក្នុងខេត្ត Lam Dong ដែលមានចម្ងាយប្រហែល១១០គីឡូម៉ែត្រពីទីក្រុង Da Lat នៅម៉ោង២ព្រឹកថ្ងៃសៅរ៍ អ្នកដំណើរជាច្រើន ភ័យស្លន់ស្លោបន្ទាប់ពីឃើញសត្វពស់នៅក្នុងឡាន។
អ្នកបើកបរនិងអ្នកយកសំបុត្របានឈប់ឡាន ហើយស្នើសុំឲ្យអ្នកដំណើរទាំងអស់ចុះ។ ក្រោយមក ពួកគេបានរកឃើញសត្វពស់ជាច្រើនក្បាលទៀតនៅក្នុងឡាន។
ក្រុមហ៊ុន Thanh Buoi បានសម្រេចចិត្តផ្អាកប្រតិបត្តិការឡានដឹកអ្នកដំណើររយៈពេលច្រើនថ្ងៃដើម្បីដកកៅអីទាំងអស់ចេញ សម្អាតយានយន្តហើយធានាថាមិនមានសត្វពស់នៅសេសសល់ទៀតឡើយ។
វាបានក្លាយជារឿងធម្មតាទៅហើយសម្រាប់អ្នកដំណើរ ដែលលួចយកសត្វចិញ្ចឹមរបស់ពួកគេដូចជាឆ្កែ ឆ្មានិងសត្វបក្សីឡើងឡានក្រុងនៅក្នុងប្រទេសវៀតណាម។
យោងតាមច្បាប់ អ្នកដំណើរត្រូវបានអនុញ្ញាតឲ្យយកសត្វចិញ្ចឹមឡើងឡានក្រុងដឹកអ្នកដំណើរ ហើយអាចរក្សាទុកបានតែនៅក្នុងកន្លែងដាក់អីវ៉ាន់ប៉ុណ្ណោះ។
ប្រសិនបើយានយន្តបែបនេះត្រូវបានគេរកឃើញដាក់សត្វនៅក្នុងកន្លែងអ្នកដំណើរអង្គុយ ក្រុមហ៊ុននឹងត្រូវពិន័យជាប្រាក់ពី៣ទៅ៥លានដុង (១២៩ទៅ២១៦ដុល្លារអាមេរិក) ហើយអ្នកបើកបរនឹងត្រូវដកហូតអាជ្ញាប័ណ្ណពី១ទៅ៣ខែ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ពស់ថ្លាន់មួយក្បាលទម្ងន់ជាង២០គីឡូ ប្រុងចូលសាលាខណ្ឌច្បារអំពៅទាំងព្រឹក
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ