Connect with us

ព័ត៌មានអន្ដរជាតិ

ថៃជួបព្យុះទី២ក្នុងរយៈពេលត្រឹមកន្លះខែ

បានផុស

នៅ

យោងតាមនាយកដ្ឋានឧតុនិយមថៃ (TMD) បានឲ្យដឹងថា ប្រទេសថៃកំពុងត្រៀមខ្លួនសម្រាប់ការមកដល់របស់ព្យុះត្រូពិកទី២ក្នុងរយៈពេលត្រឹមពីរសប្តាហ៍។ ព្យុះចុងក្រោយនេះត្រូវបានគេរំពឹងថានឹងបង្កឲ្យមានការខូចខាតកាន់តែធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការធ្វើបច្ចុប្បន្នភាពព្យុះដែលចេញផ្សាយនៅម៉ោង១១យប់ថ្ងៃព្រហស្បតិ៍, TDM បាននិយាយថា ប្រព័ន្ធសម្ពាធទាបនៅភាគខាងកើតប្រទេសហ្វីលីពីនបានបង្កើនកម្លាំងកាន់តែខ្លាំងទៅជាព្យុះត្រូពិកប្រភេទ២។ ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ប្រព័ន្ធសម្ពាធទាបត្រូវបានគេព្យាករណ៍ថានឹងវិវត្តទៅជាព្យុះត្រូពិកប្រភេទ៣ដែលនឹងបណ្តាលឲ្យមានការបាក់ដីនៅតំបន់ភាគកណ្តាលប្រទេសវៀតណាម។

ព្យុះដែលខិតជិតមកដល់នេះទំនងជានឹងបង្កឲ្យមានភ្លៀងធ្លាក់ឥតឈប់ឈរនិងនាំមកជាមួយខ្យល់បក់ខ្លាំងនៅតំបន់ភាគខាងជើង វាលទំនាបភាគកណ្តាល ភាគឦសាននិងតំបន់ភាគខាងកើត។ ការិយាល័យអាកាសធាតុបាននិយាយថា ជំនន់ទឹកភ្លៀងនិងទឹកហូរខ្លាំងត្រូវបានព្យាករណ៍នៅក្នុងតំបន់ដែលរងផលប៉ះពាល់។ ទឹកជំនន់ធ្ងន់ធ្ងរត្រូវបានគេព្យាករណ៍នៅក្នុងខេត្ត Nakhon Ratchasima។

TMD និយាយថា ព្យុះនេះកំពុងបង្កឲ្យមានទឹករលកកម្ពស់២ទៅ៣ម៉ែត្រនៅក្នុងសមុទ្រ Andaman និងនៅឈូងសមុទ្រថៃ។អាជ្ញាធរនៅតាមបណ្តាខេត្តនានាដែលស្ថិតចំផ្លូវព្យុះនេះកំពុងត្រៀមទប់ទល់នឹងការខូចខាតបន្ថែមទៀត។

នាយកដ្ឋានទប់ស្កាត់និងកាត់បន្ថយគ្រោះមហន្តរាយបាននិយាយថា មកដល់ពេលនេះ មានប្រជាជន១៥,៧៤០គ្រួសារនៅក្នុងខេត្តចំនួន១៩បានរងគ្រោះដោយសារទឹកជំនន់និងការបាក់ដី។ មនុស្សម្នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយនេះ។

ក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ ទឹកជំនន់នៅតែមិនទាន់ស្រកក្នុងខេត្ត Nakhon Ratchasima, Sa Kaeo, Chachoengsao, Surat Thani, Trang និង Satun ។ ទន្ទឹមនឹងនេះ ការបាក់ដីក៏ត្រូវបានគេរាយការណ៍ផងដែរនៅ Phuket, Satun និង Krabi៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម