បុរសវៀតណាមត្រូវរថយន្តបុកស្លាប់ អូសសពចម្ងាយ ៦០គីឡូម៉ែត្រ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

បុរសវៀតណាមត្រូវរថយន្តបុកស្លាប់ អូសសពចម្ងាយ ៦០គីឡូម៉ែត្រ

Published

on

សាកសពបុរសម្នាក់បានជាប់នៅក្រោមរថយន្តដឹកទំនិញ ចម្ងាយប្រហែល៦០គីឡូម៉ែត្របន្ទាប់ពីគាត់ត្រូវរថយន្តបុកស្លាប់ នៅភាគខាងត្បូងប្រទេសវៀតណាម កាលពីចុងសប្តាហ៍។

យោងតាមព័ត៌មានបឋមបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងឃុំ Hoa Minh ស្រុក Tuy Phong ខេត្ត Binh Thuan កាលពីល្ងាចថ្ងៃអាទិត្យ។

លោក Tran Duc Van អាយុ៥៤ឆ្នាំកំពុងជិះម៉ូតូហើយអែបទៅខាងឆ្វេងផ្លូវ នៅពេលគាត់ត្រូវបានបុកដោយរថយន្តដឹកទំនិញមួយគ្រឿងដែលបើកបរដោយលោក Bui Minh Tung អាយុ៤៩ឆ្នាំ។

លោក Van បានស្លាប់នៅនឹងកន្លែង ហើយសពរបស់គាត់ត្រូវជាប់នៅក្រោមរថយន្ត។ លោក Tung មិនបានបញ្ឈប់រថយន្តរបស់គាត់ទេ ហើយបន្តដំណើរទៅមុខទៀតបន្ទាប់ពីជួបគ្រោះថ្នាក់។

រថយន្តត្រូវបានប៉ូលិសចរាចរឃុំ Phuoc Nam ស្រុក Thuan Nam ខេត្ត Ninh Thuan ឃាត់ទុក។

សពរបស់លោក Van ត្រូវបានគេឃើញនៅជិតកង់មុខនៃរថយន្ត។

ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតអំពីករណីនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ អ្នកដំណើរឆោឡោ ពស់ច្រើនក្បាលអុកឡុកពេញឡានក្រុងវៀតណាម

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services