ព័ត៌មានអន្ដរជាតិ
ស្លាប់កើនដល់៣៣នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer នៅន័រវេស
មនុស្សចំនួន៣៣នាក់បានស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងប្រទេសន័រវេស ប៉ុន្តែមន្ត្រីសុខាភិបាលបាននិយាយថា ពួកគេសុទ្ធតែមានអាយុលើស៧៥ឆ្នាំនិងមានជំងឺធ្ងន់ធ្ងរ។
ទោះបីជាយ៉ាងណាក៏ដោយ ន័រវេសបានបដិសេធថា មិនមានភស្តុតាងណាមួយបង្ហាញពីការផ្សារភ្ជាប់គ្នាដោយផ្ទាល់រវាងវ៉ាក់សាំងនិងការស្លាប់របស់ពួកគេនោះទេ។
ទីភ្នាក់ងារវេជ្ជសាស្ត្ររបស់ប្រទេសន័រវេស បានព្យាយាមធ្វើឲ្យប្រជាជនមានទំនុកចិត្តកាលពីថ្ងៃចន្ទ បន្ទាប់ពីរបាយការណ៍កាលពីចុងសប្តាហ៍បានបង្ហាញថា មនុស្សចាស់មួយចំនួនបានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer។
នាយកផ្នែកវេជ្ជសាស្ត្រនៃទីភ្នាក់ងារនេះ លោក Steinar Madsen បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា “អ្នកជំងឺទាំងអស់នេះ មានជំងឺធ្ងន់ធ្ងរ”។ លោកបន្ថែមថា ពួកគេទាំងអស់មានអាយុ៧៥ឆ្នាំឬលើសនេះ។ លោកបន្តថា “ច្បាស់ណាស់ កូវីដមានគ្រោះថ្នាក់ដល់អ្នកជំងឺភាគច្រើនជាងការចាក់វ៉ាក់សាំង។ យើងមិនភ័យតក់ស្លុតទេ”។
លោក Madsen បានទទួលស្គាល់ថា ផលប៉ះពាល់ស្រាលនៃវ៉ាក់សាំង អាចធ្វើឲ្យជំងឺដែលពួកគេមានស្រាប់ កាន់តែធ្ងន់ធ្ងរ។ ហើយមន្ត្រីសុខាភិបាលបាននិយាយថា វាអាស្រ័យលើគ្រូពេទ្យក្នុងការសម្រេចថាតើអ្នកជំងឺវ័យចំណាស់និងអ្នកដែលមានជំងឺស្រេច នឹងទទួលបានអត្ថប្រយោជន៍ពីការចាក់វ៉ាក់សាំងដែរឬអត់។
ទីភ្នាក់ងារឱសថន័រវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្លាប់ទាំងអស់ក្នុងរយៈពេលពីរបីថ្ងៃដំបូងនៃការចាក់វ៉ាក់សាំង ត្រូវបានវាយតម្លៃរួចទៅហើយ។
ផលប៉ះពាល់នៃវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ក្នុងប្រទេសន័រវេសមានដូចជាអស់កម្លាំង ចង្អោរវិលមុខនិងឈឺសាច់ដុំ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៣រសៀលថ្ងៃអង្គារទី១៩ខែមករាឆ្នាំ២០២១ ប្រទេសន័រវេសមានករណីឆ្លងជំងឺកូវីដ១៩ចំនួន ៥៩,០៣៤ករណី ស្លាប់៥២១នាក់និងជាសះស្បើយ៤៦,៦១១នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail, Worldometers
ចុចអាន៖ ន័រវេស ប្រាប់ឲ្យប្រយ័ត្នចំពោះការចាក់វ៉ាក់សាំកូវីដដល់មនុស្សក្រុមនេះ ក្រោយមានអ្នកស្លាប់២៣នាក់
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង