Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump ថ្លែងសារ លាជាលើកចុងក្រោយមុនពេលចុះចេញពីតំណែង

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងសុន្ទរកថាលាជាលើកចុងក្រោយ មុនពេលចុះចេញពីតំណែងដោយលោកនិយាយថា “យើងបានធ្វើអ្វីដែលយើងចូលមកដើម្បីធ្វើ និងអ្វីៗជាច្រើនទៀត”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូដែលបង្ហោះលើ YouTube លោកបាននិយាយថា “ខ្ញុំបានចូលរួមក្នុងសមរភូមិដ៏ស្វិតស្វាញ ដែលជាការប្រយុទ្ធដ៏លំបាកបំផុតពីព្រោះ នោះជាអ្វីដែលអ្នកបានជ្រើសរើសខ្ញុំឲ្យធ្វើ”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Trump នៅតែមិនទាន់ទទួលយកទាំងស្រុងនោះទេ នូវលទ្ធផលនៃការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន ដែលលោកបានចាញ់លោក Joe Biden។

លោក Biden នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃពុធនេះ។

រយៈពេលពីរសប្តាហ៍ចុងក្រោយនៃអាណត្តិរបស់លោក Trump ត្រូវញាំញីដោយកុបកម្មដ៏សាហាវនៅវិមានកាពីតូល នៅពេលហ្វូងអ្នកគាំទ្ររបស់លោកបានសម្រុកចូលសភា ជាមួយការព្យាយាមលុបចោលលទ្ធផលនៃការបោះឆ្នោត។

លោក Trump បាននិយាយនៅក្នុងវីដេអូរបស់លោកថា “អំពើហិង្សានយោបាយ គឺជាការវាយប្រហារទៅលើអ្វីគ្រប់យ៉ាងដែលយើងស្រឡាញ់ក្នុងនាមជាជនជាតិអាមេរិក។ វាមិនអាចអត់ឱនបានទេ”។

ចំណែកពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ចវិញ នៅក្នុងសាររបស់លោក លោក Trump បាននិយាយថា រដ្ឋបាលរបស់លោកបានកសាងសេដ្ឋកិច្ចដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។

ទីផ្សារភាគហ៊ុនអាមេរិកបានស្ទុះងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ ដោយសន្ទស្សន៍បច្ចេកវិទ្យា Nasdaq កើនឡើង៤២ភាគរយនៅឆ្នាំ២០២០ និង S&P 500 កើនឡើង១៥ភាគរយ។

យ៉ាងណាក្តី សេដ្ឋកិច្ចដែលនៅសល់កំពុងប្រឈមមុខនឹងការតស៊ូបន្ថែមទៀត។ និយោជកបានកាត់បន្ថយការងារនៅខែធ្នូ ដោយបញ្ចប់នូវលទ្ធផលនៃកំណើនការងារជាបន្តបន្ទាប់។ ការលក់រាយបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗ ខណៈពេលភាពអត់ការងារធ្វើបានកើនឡើង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ជំទាវទីមួយ Melania Trump ចេញសារលាទៅកាន់ពលរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម