ព្រិលធ្លាក់ខ្លាំងនៅជប៉ុន រថយន្ត១៣៤គ្រឿងបុកតកន្ទុយគ្នា ស្លាប់០១នាក់និងរបួសរាប់សិបនាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ព្រិលធ្លាក់ខ្លាំងនៅជប៉ុន រថយន្ត១៣៤គ្រឿងបុកតកន្ទុយគ្នា ស្លាប់០១នាក់និងរបួសរាប់សិបនាក់

Published

on

រថយន្តយ៉ាងហោចណាស់១៣៤គ្រឿងបានបុកតកន្ទុយគ្នា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសជប៉ុនកាលពីថ្ងៃអង្គារម្សិលមិញនេះ នៅពេលព្យុះព្រិលបានវាយប្រហារលើផ្លូវហាយវ៉េមួយ។​ គ្រោះថ្នាក់នេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរាប់សិបនាក់រងរបួស។

រដ្ឋាភិបាលនិយាយថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវ Tohoku Expressway ក្នុងខេត្តភាគខាងជើង Miyagi នាពេលរសៀល លើកំណាត់ផ្លូវប្រហែល១គីឡូម៉ែត្រ។

អាជ្ញាធរបានដាក់ល្បឿនកំណត់ ៥០គីឡូម៉ែត្រក្នុងមួយម៉ោងដោយសារព្រិលធ្លាក់ខ្លាំងបានកាត់បន្ថយការមើលឃើញ ប៉ុន្តែវាមិនអាចការពារគ្រោះមហន្តរាយនេះបានឡើយ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា មនុស្សប្រហែល២០០នាក់ត្រូវជាប់នៅក្នុងគ្រោះថ្នាក់នេះ ដោយ១២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ប្រធានលេខាធិការខុទ្ទកាល័យលោក Katsunobu Kato បានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្ដិការជួយសង្គ្រោះកំពុងដំណើរការ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានទទួលរងការវាយប្រហារដោយព្យុះព្រិលយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយផ្នែកខ្លះនៃប្រទេសនេះបានជួបប្រទះអត្រាព្រិលធ្លាក់ខ្លាំងជាងការរំពឹងទុក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ភាគខាងជើងប្រទេសវៀតណាមត្រជាក់ខ្លាំង ដល់ថ្នាក់ធ្លាក់ព្រិល

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services