កាលពីថ្ងៃអង្គារអ៊ីរ៉ង់បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីកំពូលៗនៅក្នុងរដ្ឋបាលអាមេរិកដែលផុតអាណត្តិរួមមានទាំងប្រធានាធិបតី Donald Trump និងលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសផងដែរ ។
ទន្ទឹមនោះក្រៅពីលោក Trump និងលោក Pompeo មន្ត្រីអាមេរិកផ្សេងទៀតដែលត្រូវបានកំណត់គោលដៅគឺរដ្ឋលេខាធិការស្តីទីក្រសួងការពារជាតិលោក Christopher Miller រដ្ឋលេខាធិការក្រសួងរតនាគារលោក Steven Mnuchin នាយក CIA លោក Gina Haspel តំណាងពិសេសអាមេរិកប្រចាំអ៊ីរ៉ង់លោក Elliot Abrams និងការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) លោក Andrea Gacki ។
បន្ថែមពីនេះមន្ត្រីរដ្ឋបាល Trump មួយចំនួនទៀតរួមទាំងទីប្រឹក្សាសន្តិសុខជាតិលោក John Bolton ប្រេសិតអាមេរិកប្រចាំអ៊ីរ៉ង់ Brian Hook និងរដ្ឋមន្រ្តីការពារជាតិ Mark Esper ក៏មានឈ្មោះនៅក្នុងបញ្ជីនេះដែរ ។
ក្រសួងការបរទេសអ៊ីរ៉ង់ទំនងជានឹងចេញសេចក្តីថ្លែងការណ៍លម្អិតស្តីពីការដាក់ទណ្ឌកម្មនេះមួយថ្ងៃមុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ចំពេលមានភាពតានតឹងកំពុងកើនឡើង ។