ថៃ​បង្ក្រាប​ទីតាំង​ផលិត​សាប៊ូ​ដុស​មុខ​ក្លែងក្លាយ កំពុងលក់​ដាច់​លើ​អនឡាញ ដែល​ប៉ះ​ពាល់​ដល់​ស្បែក​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ថៃ​បង្ក្រាប​ទីតាំង​ផលិត​សាប៊ូ​ដុស​មុខ​ក្លែងក្លាយ កំពុងលក់​ដាច់​លើ​អនឡាញ ដែល​ប៉ះ​ពាល់​ដល់​ស្បែក​

Published

on

​ទីតាំង​ផលិត​សាប៊ូ ដុស​មុខ​មួយ​កន្លែង ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​ជា​ប្រភេទ​សាប៊ូ​ក្លែងក្លាយ ត្រូវ​បាន​កម្លាំង​តម្រួត​ថៃ សហការ​ជាមួយ​កម្លាំង​ជំនាញ​សុំ​ដីកា​តុលាការ ចុះ​ធ្វើការ​បង្ក្រាប​តែ​ម្តង បន្ទាប់ពី​មាន​ការ​បញ្ចេញ​លក់​សាប៊ូ​ទាំងនេះ ​ទៅលើ​ទីផ្សារ​ជា​បណ្តើរៗ​ហើយ​នោះ។​

​កិច្ចប្រតិបត្តិការ​ក្នុង​ការ​បង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវ កូ​សុំ​រួម​ចៃ ត្រង់​ចំណុច​ផ្ទះ​លេខ ១៨៦/៩៩-១០០ ក្នុង​ខណ្ឌ​ដន​មឿង ទីក្រុង​បាងកក ដែល​អគារ​លួច​បើក​សិប្បកម្ម​ផលិត​សាប៊ូ​ក្លែងក្លាយ និង​គ្មាន​ការចុះបញ្ជី និង​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នេះ គឺមាន៥ល្វែង និង​មាន​កម្ពស់៣ជាន់ ដោយ​ទ្វារ​ខាងមុខ​ត្រូវបាន​បិទ ដោយឡែក​ទ្វារ​សម្រាប់​ចេញចូល គឺ​ត្រូវ​ដើរចូល​ពី​ចំហៀង​អគារ​វិញ។​

​បន្ទាប់ពី​បាន​ស្រាវជ្រាវ​រួចមក សមត្ថកិច្ច​បាន​សុំ​ដីកា​ពី​តុលាការ ដោយ​បាន​ឆែកឆេរ និង​ត្រួតពិនិត្យ​ ដោយ​នៅ​ទី​នោះ​ដែរ គេ​សង្កេត​ឃើញ​មាន​អ្នកគ្រប់គ្រង​ការងារ​ចំនួន២នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន។ នៅក្នុង​អគារ​លេខ ១៨៦/៩៩ កម្លាំង​បាន​រក​ឃើញ សាប៊ូ​ដុស​មុខ ដែល​គេ​បាន​ផលិត​រួច​មួយចំនួន វត្ថុ​ធាតុ​ដែល​គេ​ទុក​សម្រាប់​ផលិត​ជា​សាប៊ូ​មួយ​ចំនួន ម៉ា​ស៊ីន​កាត់​ដុំ​សាប៊ូ​១គ្រឿង ម៉ា​ស៊ីន​សង្កត់​ពុម្ព​សាប៊ូ១គ្រឿង ប្រអប់​សម្រាប់​ច្រក​ដុំ​សាប៊ូ យីហោ « ម៉​ប៉ាន់​យ៉ា » « គ្រូពេទ្យ បញ្ញា » មួយ​ចំនួន​ធំ ។​

​ដោយឡែក​សម្រាប់​អគារ​លេខ ១៨៦/១០០ សមត្ថកិច្ច​បាន​រកឃើញ ធុង​ប្រេងឆា ដែលជា​ធុង​ទទេ ចំណុះ​២០០លីត្រ ចំនួន៨ធុង ដែល​ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​ទុកជា​វត្ថុតាង​ទាំងអស់ ចំណែក​ទីតាំង​ផលិត គ្មាន​លក្ខណៈ​ស្តង់ដារ​គ្មាន​អនាម័យ និង​ការ​វេច​ខ្ចប់ គ្មាន​កាលបរិច្ឆេទ​នៃ​ការផលិត និង​ផុត​កំណត់​ព្រមទាំង​បាន​លាក់​ទីតាំង​ផលិត​ ផង​ដែរ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច អ្នកគ្រប់គ្រង​ទាំងពីរ​នាក់ បាន​សារភាពថា ខ្លួន​ទើបបាន​ចាប់ផ្តើម​ផលិត ប្រមាណ​ជា​៣ទៅ៤ខែប៉ុណ្ណោះ ដោយ​បាន​ចែកចាយ​ទៅលើ​ទីផ្សារ​មួយ​ចំនួន និង​ពិសេស​គឺ​លក់​នៅក្នុង​អន​ឡាញ​ដាច់​ខ្លាំង ដោយសារតែ​សាប៊ូ​នេះ លក់​ត្រឹមតែ៦បាតប៉ុណ្ណោះ ក្នុង១ដុំ។ ​សមត្ថកិច្ច​ក៏បាន​ប្រកាស និង​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​និយម​ប្រើប្រាស់​ផលិតផល តាម​អន​ឡាញ ឬក៏​ផលិតផល​ប្រចាំថ្ងៃ សូមមេត្តា​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ នូវ​កាលបរិច្ឆេទ​ផ្សេងៗ បើ​គ្មាន​ទេ​នោះ​ពិតជា​របស់​ក្លែងក្លាយ​ហើយ ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​សមត្ថកិច្ច៕

អត្ថបទ៖ សោ និយម​រ័ត្ន​

សូមចុចអាន៖ លោក ប្រាយុទ្ធ ព្រមានដាក់ទោសអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services