Jack Ma បង្ហាញមុខលើកដំបូង ក្រោយបាត់ដំណឹងរាប់ខែ (មានវីដេអូ)
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

Jack Ma បង្ហាញមុខលើកដំបូង ក្រោយបាត់ដំណឹងរាប់ខែ (មានវីដេអូ)

បានផុស

នៅ

លោក Jack Ma ទើបតែបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្នុងរយៈពេលប៉ុន្មានខែមកនេះ ខណៈចក្រភពបច្ចេកវិទ្យារបស់លោក នៅតែបន្តដោះស្រាយជាមួយនឹងបញ្ហាប្រឈមពីនិយតករចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាសេដ្ឋីជាសហស្ថាបនិកក្រុមហ៊ុន Alibaba រូបនេះ បានលេចមុខជាថ្មីនៅថ្ងៃពុធនេះ ក្នុងវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធើណែតដោយសារព័ត៌មាន Tianmu News ដែលជាសម្ព័ន្ធនៃកាសែតផ្លូវការរបស់រដ្ឋាភិបាលខេត្ត Zhejiang។

លោក Ma មិនបានបង្ហាញមុខជាសាធារណៈ ឬតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទេចាប់តាំងពីចុងខែតុលាមក ពោលគឺជាងមួយសប្តាហ៍មុនពេលដែលសម្ព័ន្ធហិរញ្ញវត្ថុរបស់ Alibaba គឺ Ant Group គ្រោងនឹងចុះបញ្ជីនៅផ្សារហ៊ុនសៀងហៃនិងហុងកុង។ ការដាក់លក់ភាគហ៊ុនត្រូវបានរារាំងដោយនិយតករចិននៅនាទីចុងក្រោយ ហើយក្រុមហ៊ុនរបស់លោកត្រូវបានទីក្រុងប៉េកាំង កំណត់គោលដៅថាជាផ្នែកមួយនៃការបង្ក្រាបលើបច្ចេកវិទ្យា។

នៅក្នុងវីដេអូដែលកាសែត Tianmu News និយាយថាថតនៅព្រឹកថ្ងៃពុធនេះ, លោក Ma ត្រូវបានគេឃើញនិយាយទៅកាន់គ្រូបង្រៀនរាប់សិបនាក់ នៅតំបន់ជនបទរបស់ប្រទេសចិនក្នុងពិធីប្រគល់រង្វាន់មួយ ដែលត្រូវនឹងថ្ងៃឈប់សម្រាករបស់ចិនគឺពិធីបុណ្យ Laba។

លោក Ma បាននិយាយនៅក្នុងវីដេអូនោះថា “យើងនឹងជួបគ្នាម្តងទៀតបន្ទាប់ពីជំងឺរាតត្បាតបញ្ចប់”។ លោក Ma និយាយថា ការៀបចំតាមបែបប្រពៃណីសម្រាប់ពិធីនេះ ត្រូវបានលុបចោលដោយសារតែជំងឺកូវីដ១៩។

This image has an empty alt attribute; its file name is 210104090616-02-jack-ma-file-10242020-exlarge-169-copy.jpg

វីដេអូដែលបង្ហោះដោយកាសែត Tianmu News ក៏បង្ហាញ លោក Ma ទៅទស្សនាសាលាបឋមសិក្សាមួយក្នុងទីក្រុង Hangzhou កាលពីដើមខែនេះផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ តើ Jack Ma កំពុងនៅឯណា? ពេលនេះ ក្រុមហ៊ុន Alibaba ចេញមុខបញ្ជាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services