Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកណាខ្លះចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក Joe Biden?

បានផុស

នៅ

លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ ជាផ្លូវការហើយ។ លោកទទួលយកសច្ចាប្រណិធានពីប្រធានតុលាការកំពូល John Roberts ហើយនិយាយថា “លទ្ធិប្រជាធិបតេយ្យបានទទួលជោគជ័យហើយ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Kamala Harris បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីមុនលោក Biden។ លោកស្រីគឺជាស្ត្រី ជាជនជាតិស្បែកខ្មៅនិងជា ជនជាតិអាមេរិកដើមកំណើតអាស៊ីដំបូងគេដែលចូលបម្រើការក្នុងតួនាទីនេះ។

ពិធីនេះបានធ្វើឡើងនៅវិមានកាពីតូលសហរដ្ឋអាមេរិកស្របពេលមានសន្តិសុខយ៉ាងតឹងរ៉ឹង បន្ទាប់ពីអគារនេះត្រូវបានវាយប្រហារដោយក្រុមបាតុករហិង្សាគាំទ្រលោក Trump កាលពីថ្ងៃទី៦ខែមករា។

ឆ្មាំជាតិប្រមាណ២៥,០០០នាក់បានការពារពិធីនេះ។

ក្នុងចំណោមអ្នកដែលចូលរួមក្នុងពិធីនេះរួមមានអ្នកកាន់តំណែងមុនៗ៣នាក់គឺលោក Barack Obama, លោក Bill Clinton និងលោក George W Bush ព្រមទាំងអនុប្រធានាធិបតីរបស់លោក Trump គឺលោក Mike Pence ផងដែរ។

ពិធីស្បថចូលកាន់តំណែងនេះរួមមានការសម្តែងដោយតារាចម្រៀង Lady Gaga ដែលច្រៀងចម្រៀងជាតិក៏ដូចជា Jennifer Lopez និង Garth Brooks ផងដែរ។

ការប្រគំតន្ត្រីពេលល្ងាចនៅវិមានអនុស្សាវរីយ៍ Lincoln ក្នុងទីក្រុង ត្រូវបានសម្តែងដោយលោក Tom Hanks, Bruce Springsteen, John Legend, Jon Bon Jovi, Justin Timberlake និង Demi Lovato

នៅពេលរសៀល លោក Joe Biden និង Kamala Harris បានធ្វើដំណើរទៅកាន់ទីបញ្ចុះសពជាតិ Arlington ក្នុងរដ្ឋ Virginia ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារសង្គ្រាម។

បន្ទាប់មក ក្បួនដឹកប្រធានាធិបតីថ្មីបានចាកចេញទៅសេតវិមាន។ លោកបានដើរជាមួយគ្រួសារ ហើយបានឱបប្រពន្ធរបស់លោកឈ្មោះ Jill មុនពេលចូលផ្ទះថ្មីរបស់ពួកគេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Joe Biden ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម