Connect with us

ព័ត៌មានអន្ដរជាតិ

វាយប្រហារអត្តឃាតទ្រង់ទ្រាយធំលើកដំបូងក្នុងរយៈពេល៣ឆ្នាំនៅ បាកដាដ អ្នកស្លាប់កើនដល់៣២នាក់ របួស១១០នាក់

បានផុស

នៅ

ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារមួយ នៅក្នុងផ្សារទីក្រុងបាកដាដដែលមានមនុស្សច្រើនកកកុញកាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់មនុស្សយ៉ាងតិច៣២នាក់។ នេះជាការបំផ្ទុះគ្រាប់បែកអត្តឃាតលើកដំបូងនៅប្រទេសអ៊ីរ៉ាក់ ក្នុងរយៈពេល៣ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមរដ្ឋឥស្លាមបានអះអាងនៅព្រឹកថ្ងៃសុក្រនេះថា បុរសពីរនាក់របស់ពួកគេបានបំផ្ទុះខ្លួនឯងនៅទីលាន Tayaran កណ្តាលទីក្រុងបាកដាដ។

អាជ្ញាធរសុខាភិបាលបាននិយាយថា មនុស្សយ៉ាងតិច១១០នាក់ បានរងរបួស។

ការវាយប្រហារអត្តឃាត បានស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់តាំងពីសកម្មប្រយុទ្ធក្រុមរដ្ឋឥស្លាមត្រូវបានកម្ចាត់កាលពីឆ្នាំ២០១៧។

ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍បានកើតឡើងនៅក្នុងទីផ្សារតែមួយ ដែលត្រូវរងគ្រោះក្នុងការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយបំផុតកាលពីខែមករាឆ្នាំ២០១៨ នៅពេលមនុស្សយ៉ាងតិច២៧នាក់ត្រូវបានសម្លាប់។

ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោកនាយករដ្ឋមន្រ្តី Mustafa al-Kadhimi បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយមេបញ្ជាការសន្តិសុខកំពូលដើម្បីពិភាក្សាអំពីការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍។

កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ត្រូវបានដាក់ពង្រាយ ហើយផ្លូវសំខាន់ៗត្រូវបានបិទដើម្បីការពារការវាយប្រហារដែលអាចកើតមានជាបន្តទៀត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម